គតិកថា

ក្បាលទី 58 · ទំព័រ 244

ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត តើព្រោះ បច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតា ក្នុងញាណសម្បយុត្ត តើព្រោះ បច្ច័យនៃហេតុប៉ុន្មាន ការកើតឡើងនៃពួករូបាវចរទេវតា តើព្រោះបច្ច័យនៃ ហេតុប៉ុន្មាន ការកើតឡើងនៃពួកអរូបាវចរទេវតា តើព្រោះបច្ច័យនៃហេតុ ប៉ុន្មាន ។ ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះបច្ច័យ នៃហេតុ ៨ ការកើតឡើងនៃពួកខត្តិយមហាសាល ព្រាហ្មណមហាសាល គហបតិមហាសាល កាមាវចរទេវតាក្នុងញាណសម្បយុត្ត ព្រោះបច្ច័យនៃ ហេតុ ៨ ការកើតឡើងនៃពួករូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨ ការកើតឡើង នៃពួកអរូបាវចរទេវតា ព្រោះបច្ច័យនៃហេតុ ៨ ។ ការកើតឡើងនៃគតិសម្បត្តិ ក្នុងញាណសម្បយុត្ត ព្រោះ បច្ច័យនៃហេតុ ៨ តើដូចម្តេចខ្លះ ។ ក្នុងខណៈជវននៃកុសសកម្មមានហេតុ ជាកុសល ៣ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ ( កើតមាន ) ព្រោះមាន កុសលមូលជាបច្ច័យខ្លះ ក្នុងខណៈនៃសេចក្តីត្រេកអរមានហេតុជាអកុសល ២ ជាសហជាតប្បច្ច័យនៃចេតនាដែលកើតហើយក្នុងខណៈនោះ ហេតុនោះ លោកពោលថា សង្ខារទាំងឡាយ ( កើតមាន ) ព្រោះមានអកុសលមូល ជាបច្ច័យខ្លះ ក្នុងខណៈបដិសន្ធិ មានហេតុជាអព្យាក្រឹត ៣ ជាសហជាតប្បច្ច័យនៃចេតនា ដែលកើតហើយក្នុងខណៈនោះ ហេតុនោះលោកពោល ថា វិញ្ញាណ ( កើតមាន ) ព្រោះមាននាមរូប ជាបច្ច័យខ្លះ នាមរូប ( កើតមាន ) ព្រោះមានវិញ្ញាណជាបច្ច័យខ្លះ ក្នុងខណៈនៃបដិសន្ធិ មាន ខន្ធ ៥ ជាសហជាតប្បច្ច័យ ជាអញ្ញមញ្ញប្បច្ច័យ ជានិស្សយប្បច្ច័យ ជា វិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ មានមហាភូតរូប ៤ ជាសហជាតប្បច្ច័យ ជា