បរិបុណ្ណនិទាន
ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ( សេចក្តីសម្គាល់ ខុស ) ចិត្តវិបល្លាស ( គំនិតខុស ) ទិដ្ឋិវិបល្លាស ( ការយល់ខុស ) នេះ មាន ៤ យ៉ាង ចុះវិបល្លាស ៤ យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុ ទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាទៀងក្នុងវត្ថុ មិនទៀង ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាជាសុខក្នុងវត្ថុជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាខ្លួនក្នុងវត្ថុមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ សញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ថាល្អក្នុងវត្ថុមិនល្អ ១ ម្នាល ភិក្ខុទាំងឡាយ នេះឯងសញ្ញាវិបល្លាស ចិត្តវិបល្លាស ទិដ្ឋិវិបល្លាស ៤ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្ត វិបល្លាស មិនមែនទិដ្ឋិវិបល្លាស នេះមាន ៤ យ៉ាង ចុះ ៤ យ៉ាង តើដូចម្តេច ខ្លះ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនទៀង ក្នុងវត្ថុមិនទៀង ១ ម្នាលភិក្ខុ ទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាជាទុក្ខក្នុងវត្ថុជាទុក្ខ ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនមែនខ្លួនក្នុង វត្ថុមិនមែនខ្លួន ១ ម្នាលភិក្ខុទាំងឡាយ មិនមែនសញ្ញាវិបល្លាស មិនមែន ចិត្តវិបល្លាស មិនមែនទិដ្ឋិវិបល្លាស ថាមិនស្អាតក្នុងវត្ថុមិនស្អាត ១ ម្នាល ភិក្ខុទាំងឡាយ នេះឯងមិនមែនសញ្ញាវិបល្លាស មិនមែនចិត្តវិបល្លាស មិន មែនទិដ្ឋិវិបល្លាស ៤ យ៉ាង ។ សត្វទាំងឡាយ មានសេចក្តីសម្គាល់ថាទៀង ក្នុង