មគ្គកថា

ក្បាលទី 58 · ទំព័រ 281

ពាក្យថា មគ្គ តើមគ្គដោយអត្ថដូចម្តេច ។ ក្នុងខណៈនៃ សោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា យល់ឃើញ ជាមគ្គផង ជាហេតុផង ដើម្បីលះមិច្ឆាទិដ្ឋិ ជាមគ្គផង ជាហេតុផង ដើម្បីឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មានបដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់ នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជាហេតុផង ដើម្បីត្រាស់ដឹង នូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំងសត្វឲ្យឋិតនៅស៊ប់ ក្នុង និរោធ ។ សម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើងកាន់អារម្មណ៍ ជា មគ្គផង ជាហេតុផង ដើម្បីលះមិច្ឆាសង្កប្បៈ ជាមគ្គផង ជាហេតុផង ដើម្បី ឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវ ពួកកិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេស មាន បដិវេធជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីផូរផង់នៃចិត្ត ជាមគ្គផង ជាហេតុផង ដើម្បីបាននូវគុណវិសេស ជាមគ្គផង ជាហេតុផង ដើម្បីចាក់ធ្លុះតទៅទៀត ជាមគ្គផង ជា ហេតុផង ដើម្បីត្រាស់ដឹងនូវសច្ចៈ ជាមគ្គផង ជាហេតុផង ដើម្បីញ៉ាំង សត្វឲ្យឋិតនៅចំពោះក្នុងនិរោធ ។ សម្មាវាចា ដោយអត្ថថា កំណត់ ជា មគ្គផង ជាហេតុផង ដើម្បីលះបង់មិច្ឆាវាចា ជាមគ្គផង ជាហេតុផង ដើម្បី ឧបត្ថម្ភនូវពួកសហជាតធម៌ ជាមគ្គផង ជាហេតុផង ដើម្បីគ្របសង្កត់នូវពួក កិលេស ជាមគ្គផង ជាហេតុផង ដើម្បីជម្រះនូវគុណវិសេសមានបដិវេធ ជាដើម ជាមគ្គផង ជាហេតុផង ដើម្បីអធិដ្ឋាននៃចិត្ត