អដ្ឋកថា មគ្គកថា

ក្បាលទី 58 · ទំព័រ 288

ឥឡូវនេះនឹងពណ៌នាតាមលំដាប់សេចក្តី ដែលនៅមិនធ្លាប់ ពណ៌នាក្នុងមគ្គកថា ដែលព្រះសារីបុត្តត្ថេរ សម្តែងដល់អរិយមគ្គដែលមាន អាការនៃការលះវិបល្លាស ៣ ទាំងនោះ ពោលទុកហើយ ។ ក្នុងបទទាំងនោះ បទថា មគ្គោតិ កេនដ្ឋេន មគ្គោ សេចក្តីថា ក្នុង ព្រះពុទ្ធសាសនា សភាវៈដែលលោកពោលថាមគ្គ ឈ្មោះថា មគ្គ ព្រោះ អត្ថថា ដូចម្តេច ។ ក្នុងបរិយាយ ១០ មាន មិច្ឆាទិដ្ឋិយា បហានាយ ជាដើម លោកពោលដល់បរិយាយទី ១ ដោយអំណាចជាសត្រូវដោយត្រង់ នៃអង្គមគ្គនោះៗ ។ បទថា មគ្គោ ចេវ ហេតុ ច បានដល់ ជាមគ្គ ដោយ អត្ថថា ជាបដិបទា ជាហេតុ ដោយអត្ថថា ឲ្យដល់ដើម្បីធ្វើកិច្ចនោះៗ ។ ដោយ ពាក្យនោះ ឈ្មោះថាលោកពោលដល់មគ្គដែលមានអត្ថថា ជាបដិបទា និង មានអត្ថថា ឲ្យដល់ ។ មគ្គជាបដិបទាដូចក្នុងប្រយោគ ( ក្នុងសំយុត្តនិកាយ មហាវារវគ្គ ) ជាដើមថា នេះជាមគ្គ នេះជាបដិបទា ហេតុជាគ្រឿងឲ្យដល់ ដូចក្នុងប្រយោគជាដើមថា មគ្គសច្ចៈ មានអត្ថថា ស្រោចស្រង់ មានអត្ថថា ជាហេតុ ដោយបទទាំងពីរនេះ ឈ្មោះថាលោក ធ្វើការឆ្លើយនូវពាក្យសួរថា ពាក្យថា មគ្គ តើមគ្គដោយអត្ថដូចម្តេច ដោយប្រការដូច្នេះ ។ បទថា សហជាតានំ ធម្មានំ ឧបត្ថម្ភនាយ បានដល់ ដើម្បីជាការ ឧបត្ថម្ភអរូបធម៌ដែលកើតព្រមនឹងខ្លួនដោយភាពជាសហជាតប្បច្ច័យ អញ្ញ- មញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យជាដើម ។ បទថា កិលេសានំ បរិយាទាយ បានដល់ ដើម្បីធ្វើកិលេសដែលសល់ ដូចពោលហើយ ដែលមគ្គ នោះៗ គប្បីសម្លាប់ឲ្យអស់ទៅ ។ ក្នុងបទនេះថា បដិវេធាទិវិសោធនាយ មានសេចក្តីដូច្នេះថា ព្រោះសីលនិងទិដ្ឋិជាខាងដើមនៃការចាក់ធ្លុះសច្ចៈដោយ ព្រះបាលី ( សំយុត្តនិកាយមហាវារវគ្គ ) ថា ចុះអ្វីជាខាងដើមនៃកុសល ធម៌ទាំងឡាយ ។