មណ្ឌបេយ្យកថា
ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តាគង់នៅក្នុងទីចំពោះមុខ ព្រហ្មចរិយៈនេះ ថ្លាគួរក្រេបផឹក កាលព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ សភាពថ្លាមាន ៣ យ៉ាងគឺ ទេសនាថ្លា ១ អ្នកទទួលថ្លា ១ ព្រហ្មចរិយៈថ្លា ១ ។ ទេសនាថ្លា តើដូចម្តេច ។ ការប្រាប់ ការសម្តែង ការបញ្ញត្តិ ការតាំង ទុក ការបើក ការវែកញែក ការធ្វើឲ្យរាក់ នូវអរិយសច្ច ៤ ការ ប្រាប់ ការសម្តែង ការបញ្ញត្តិ ការតាំងទុក ការបើក ការវែកញែក ការធ្វើ ឲ្យរាក់នូវសតិប្បដ្ឋាន ៤ ។ បេ ។ នូវសម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គមានអង្គ ៨ នេះទេសនាថ្លា ។ អ្នកទទួលថ្លា តើដូចម្តេច ។ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតានិងមនុស្ស ឬពួកជនដទៃណាមួយ ជាអ្នកដឹង នេះអ្នកទទួលថ្លា ។ ព្រហ្មចរិយៈថ្លា តើដូចម្តេច ។ អរិយមគ្គមានអង្គ ៨ នេះឯង ។ ដូចម្តេច ខ្លះ ។ គឺសម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ នេះព្រហ្មចរិយៈថ្លា ។ សទ្ធ្រិន្ទិយថ្លា ដោយការជឿស៊ប់ អស្សទ្ធិយៈ ( ការមិនជឿ ) ជាកករល្អក់ បុគ្គលលះចោលនូវអស្សទ្ធិយៈជាកករល្អក់ ហើយក្រេបផឹក នូវធម្មជាតដ៏ថ្លា ដោយការជឿស៊ប់របស់សទ្ធ្រិន្ទិយ ( ដោយព្រហ្មចរិយៈ ណា ) ហេតុនោះ ( ព្រហ្មចរិយៈនោះ ) ឈ្មោះថា ថ្លាគួរក្រេបផឹក វីរិយ្រិន្ទិយថ្លា ដោយការផ្គងឡើង កោសជ្ជៈជាកករល្អក់ បុគ្គលលះចោល នូវកោសជ្ជៈជាកករល្អក់ ហើយក្រេបផឹកនូវធម្មជាតដ៏ថ្លា ដោយការផ្គងឡើង របស់វីរិយ្រិន្ទិយ ( ដោយព្រហ្មចរិយៈណា ) ហេតុនោះ ( ព្រហ្មចរិយៈ នោះ ) ឈ្មោះថា ថ្លាគួរក្រេបផឹក សតិន្ទ្រិយថ្លា ដោយការប្រុង បមាទៈ ជាកករល្អក់ បុគ្គលលះចោលនូវបម