អដ្ឋកថា មណ្ឌបេយ្យកថា

ក្បាលទី 58 · ទំព័រ 302

ឥឡូវនេះ ជាការពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ ពណ៌នាក្នុងមណ្ឌបេយ្យកថា ដែលមានព្រះតម្រាស់របស់ព្រះមានព្រះភាគខ្លះ ជាចំណែកខាងដើម ដែលព្រះសារីបុត្តត្ថេរសម្តែងភាពដែលមគ្គនោះ ជាធម៌ ផូរផង់គួរក្រេបផឹក ពោលទុកហើយ ។ ក្នុងបទទាំងនោះ បទថា មណ្ឌបេយ្យំ មានអធិប្បាយថា ឈ្មោះថា មណ្ឌោ ដោយអត្ថថា ផូរផង់ ដូចទឹកដោះថ្លាដែលដល់ព្រម ស្អាត ផូរផង់ ក៏ហៅថា សប្បិមណ្ឌដូច្នោះ ។ ឈ្មោះថា បេយ្យំ ដោយអត្ថថា គប្បី ផឹក ។ ជនទាំងឡាយផឹករបស់ណាហើយ ដួលសន្លប់ក្នុងរវាងថ្នល់ សូម្បី សំពត់ជាដើមរបស់ខ្លួន ក៏មិននៅនឹងខ្លួន វត្ថុនោះសូម្បីថ្លាក៏មិនគួរផឹក ។ ចំណែកសាសនព្រហ្មចរិយៈ ដែលសង្គ្រោះចូលក្នុងត្រៃសិក្ខារបស់ព្រះតថាគត ឈ្មោះថា ផូរផង់ ព្រោះដល់ព្រម ព្រោះមិនមានមន្ទិល ព្រោះផូរផង់ និង ឈ្មោះថា គួរផឹក ព្រោះនាំប្រយោជន៍និងសេចក្តីសុខមកឲ្យ ព្រោះហេតុ នោះ ទើបព្រះមានព្រះភាគទ្រង់សម្តែងថា ជាព្រហ្មចរិយៈដែលថ្លាគួរផឹក ។ ឈ្មោះថា មណ្ឌបេយ្យំ ព្រោះមានសភាពថ្លា មានវត្ថុដែលគួរផឹក ។ នោះ គឺអ្វី គឺសាសនព្រហ្មចរិយៈ ។ ព្រោះហេតុអ្វី ទើបត្រៃសិក្ខា ឈ្មោះថា ព្រហ្មចរិយៈ ។ និព្វាន ឈ្មោះថា ព្រហ្ម ព្រោះអត្ថថា ឧត្តម ត្រៃសិក្ខា ជាការប្រព្រឹត្តិដើម្បីប្រយោជន៍ ដល់ភាពឧត្តម ព្រោះប្រព្រឹត្តទៅដើម្បីប្រ- យោជន៍ដល់និព្វាន ព្រោះហេតុនោះទើបហៅថា ព្រហ្មចរិយៈ សាសនព្រហ្មចរិយៈ ក៏គឺត្រៃសិក្ខានោះឯង ។ បទថា សត្ថា សម្មុខីភូតោ នេះជាពាក្យសម្តែងដល់ហេតុក្នុងទីនេះ ។ ក៏ព្រោះព្រះសាស្តាមាននៅចំពោះមុខ ហេតុនោះ អ្នកទាំងឡាយចូរប្រកប ព្យាយាមហើយក្រេបផឹកការថ្លានេះចុះ ព្រោះកាលបុគ្គលក្រេបផឹកថ្នាំថ្លាដែល មានខាងក្រៅ មិនបាននៅច