អដ្ឋកថា យុគនទ្ធកថា

ក្បាលទី 58 · ទំព័រ 332

ឥឡូវនេះនឹងពណ៌នាតាមលំដាប់ ដែលមិនធ្លាប់ពណ៌នា ក្នុង យុគនទ្ធកថា ដែលមានសូត្រជាបទនាំ ដែលព្រះអានន្ទត្ថេរ សម្តែងដល់ គុណរបស់យុគនទ្ធធម៌នៃអរិយមគ្គ ដែលជាគុណធម៌ផូរផង់ គួរក្រេបផឹក ពោលហើយ ។ ព្រោះព្រះធម្មសេនាបតីសារីបុត្តត្ថេរ កាលព្រះមានព្រះភាគ ដែលជា ព្រះធម្មរាជាទ្រង់មានព្រះជន្មនៅឡើយ លោកបានបរិនិព្វានក្នុងវស្សាដែល ព្រះអង្គទ្រង់ជាព្រះធម្មរាជាស្តេចបរិនិព្វាន ហេតុនោះ គប្បីជ្រាបថា កាល ព្រះធម្មរាជា ទ្រង់មានព្រះជន្មនៅឡើយនោះឯង ព្រះធម្មសេនាបតីសារីបុត្ត បានស្តាប់សូត្រនេះ ដែលព្រះអានន្ទជាធម្មភណ្ឌាគារិកៈ ( ឃ្លាំងព្រះធម៌ ) សម្តែងទុកចំពោះព្រះភក្ត្រនៃព្រះមានព្រះភាគអង្គនោះ ហើយទើបពោលថា ឯវម្មេ សុតំ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា អាយស្មា ជាពាក្យពោលគួរស្រឡាញ់ ជា ពាក្យពោលសម្តែងសេចក្តីគោរព ជាពាក្យពោលសម្តែងនូវគារវៈ និងការកោ តក្រែង អធិប្បាយថា អ្នកមានអាយុ ។ បទថា អានន្ទោ ជាឈ្មោះ របស់ព្រះថេរៈនោះ ។ ដ្បិតថាព្រះថេរៈនោះ កាលកើតបានធ្វើសេចក្តីពេញចិត្ត សេចក្តីត្រេកអរយ៉ាងច្រើន ( ដល់ជន ) ក្នុងត្រកូល ព្រោះហេតុ នោះ ទើបព្រះញាតិទាំងឡាយថ្វាយព្រះនាមថា អានន្ទ ។ បទថា កោ- សម្ពិយំ បានដល់ ក្បែរនគរមានឈ្មោះយ៉ាងនោះ ។ នគរនោះមានដើម សង្ឃ័រដុះឡើងស្ហេកស្កះ ដេរដាសក្នុងទីនោះៗ មានសួននិងស្រះបោក្ខរណី ជាដើម ព្រោះហេតុនោះ ទើបនគរនោះឈ្មោះថា កោសម្ពី អាចារ្យពួក មួយពោលថា ព្រោះឥសីកុសម្ពៈ សាងទុកមិនឆ្ងាយពីអាស្រម ។ បទថា ឃោសិតារាមេ បានដល់ ក្នុងអារាមដែលឃោសិតសេដ្ឋី សាងទុក ។