អដ្ឋកថា សុត្តន្ត និទ្ទេស

ក្បាលទី 58 · ទំព័រ 338

គប្បីជ្រាបវិនិច្ឆ័យក្នុងនិទ្ទេសកថានៃសូត្រនោះ ដូចតទៅនេះថា បទថា តត្ថ ជាតេ ធម្មេ បានដល់ ធម៌គឺចិត្តនិងចេតសិក ដែលកើតក្នុង សមាធិនោះ ។ ព្រះសារីបុត្តត្ថេរសម្តែងដល់ប្រភេទនៃវិបស្សនា ដោយបទថា អនិច្ចតោ អនុបស្សនដ្ឋេន ជាដើម ។ បទថា សម្មាទិដ្ឋិ មគ្គោ បាន ដល់ មគ្គ ពោលគឺសម្មាទិដ្ឋិ ។ ក្នុងអង្គនៃមគ្គ ៨ សូម្បីអង្គនីមួយ ៗ លោក ក៏ហៅថា មគ្គ ។ បទថា អាសេវតិ បានដល់ សេពដោយអំណាចនៃ សោតាបត្តិមគ្គ ។ បទថា ភាវេតិ បានដល់ ចម្រើនដោយការធ្វើសកទាគា មិមគ្គឲ្យកើតឡើង ។ បទថា ពហុលីករោតិ បានដល់ ធ្វើឲ្យច្រើនដោយ អំណាចអនាគាមិមគ្គនិងអរហត្តមគ្គឲ្យកើតឡើង ។ បទទាំង ៣ នេះ មានការកំណត់ផ្សេងគ្នា ព្រះសារីបុត្ត ក៏ធ្វើវិសជ្ជនា ដូច ៗ គ្នា ព្រោះមានអាវជ្ជនៈជាដើមស្មើគ្នា ។ ក្នុងបេយ្យាលនៃអាលោកសញ្ញា និងភាពជាអ្នកពិចារណាឃើញ ការលះបង់ លោកសង្ខេបសេចក្តីមិនរាយមាយជាដើម ឈាន សមាបត្តិក សិណ អនុស្សតិ អសុភៈ និងខ្យល់ដកដង្ញើមចូលវែងជាដើមទុក ព្រោះ លោកបានសម្តែងទុកហើយក្នុងអានន្តរិកសមាធិញ្ញាណនិទ្ទេស ។ ម្យ៉ាងទៀត ក្នុងបទទាំងនោះ បទថា អវិក្ខេបវសេន គប្បីកាន់យក ដោយការមិនរាយមាយ ដែលជាចំណែកខាងដើម ។ ក្នុងចតុក្កៈដែលលោកពោលហើយ ដោយអំណាចវិបស្សនាសុទ្ធៗមាន អនិច្ចានុបស្សី អស្សាសវសេន ជាដើម ក្នុងវេលាផ្តើមចម្រើនវិបស្សនា គប្បី ជ្រាបវិបស្សនាមានកម្លាំង ដែលមានសមាធិសម្បយុត្តដោយវិបស្សនាជាខាង ដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងវារៈមានវិបស្សនាជាខាងដើម ដូចតទៅ នេះថា លោកពោលវិបស្សនាមិនកំណត់អារម្មណ៍ ដោយបទថា អនិច្ចតោ ជាដើមមុន ពោលវិបស្សនាកំណត់អារម្មណ៍ ដោយបទថា រូបំ អនិច្ចតោ ជាដើមក្នុងកាលជាខាងក្រោយ ។ បទថា តត្