ពោជ្ឈង្គកថា

ក្បាលទី 58 · ទំព័រ 424

ឥឡូវនេះ នឹងពណ៌នាសេចក្តីតាមលំដាប់ ដែលមិនទាន់ ពណ៌នាក្នុងពោជ្ឈង្គកថាដែលមានព្រះសូត្រជាបទនាំ ដែលព្រះសារីបុត្តត្ថេរ សម្តែងដល់ភាពពិសេសរបស់ពោជ្ឈង្គៈ ដែលឲ្យសម្រេចនូវការចាក់ធ្លុះសច្ចៈ ពោលទុកហើយ ។ ក្នុងបទទាំងនោះ គប្បីជ្រាបវិនិច្ឆ័យក្នុងព្រះសូត្រមុន ដូចតទៅនេះថា បទថា ពោជ្ឈង្គា លោកពោលថា ឈ្មោះថា ពោជ្ឈង្គ ព្រោះជាអង្គនៃ ការត្រាស់ដឹងឬនៃបុគ្គលអ្នកត្រាស់ដឹង ។ ធម្មសាមគ្គីនេះ ការត្រាស់ដឹង លោកហៅថា ពោធិ ព្រោះធ្វើវិគ្គហៈថា ព្រះអរិយសាវ័ក រមែងត្រាស់ដឹង ដោយធម្មសាមគ្គីណាដែលបានដល់ សតិ ធម្មវិចយៈ វរិយៈ បីតិ បស្សទ្ធិ សមាធិនិងឧបេក្ខាដែលកើតឡើងក្នុងខណៈនៃលោកុត្តរមគ្គ ដែលជាបដិបក្ខ នៃអន្តរាយទាំងឡាយមិនមែនតិច មានការរួញរា ការរាយមាយ ការតាំង នៅ ការប្រមូលមក ការប្រកបកាមសុខ ការធ្វើខ្លួនឲ្យលំបាក ឧច្ឆេទទិដ្ឋិ សស្សតទិដ្ឋិ និងការប្រកាន់មាំជាដើម ពាក្យថា រមែងត្រាស់ដឹង លោក អធិប្បាយថា ចេញចាកការដេកលក់ដែលជាសន្តានរបស់កិលេស ឬចាក់ ធ្លុះអរិយសច្ច ៤ ឬធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។ ដូចព្រះសារីបុត្តត្ថេរពោលទុក ( ក្នុងទីឃនិកាយបាដិកវគ្គ ) ថា បាន ចម្រើននូវសម្ពោជ្ឈង្គទាំង ៧ តាមគួរដល់សេចក្តីពិត បានត្រាស់ដឹងនូវ អនុត្តរសម្មាសម្ពោធិញ្ញាណដែរ ដូច្នេះ ឈ្មោះថា ពោជ្ឈង្គៈ ព្រោះជាអង្គ នៃការត្រាស់ដឹងដែលបានដល់ធម្មសាមគ្គីនោះ ដូចអង្គនៃឈាន និងអង្គនៃ មគ្គជាដើម ។ អរិយសាវ័កនោះ ក៏ហៅថា ពោធិ ព្រោះវិគ្គហៈថា រមែង ត្រាស់ដឹងដោយធម្មសាមគ្គីនេះ មានប្រការតាមដែលពោលហើយ ។ ឈ្មោះ ថា ពោជ្ឈង្គ ព្រោះអត្ថថា ជាអង្គនៃសាវ័កដែលត្រាស់ដឹងនោះ ដូចអង្គនៃ សេនាសនៈ និងអង្គនៃរថជាដើម ដោយហេតុនោះ ទ