សាវត្ថិនិទាន
សាវត្ថីនិទាន ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គនេះ មាន ៧ ពោជ្ឈង្គ ៧ តើដូចម្តេច សតិសម្ពោជ្ឈង្គ ១ ធម្មវិចយសម្ពោជ្ឈង្គ ១ វីរិយសម្ពោជ្ឈង្គ ១ បីតិសម្ពោជ្ឈង្គ ១ បស្សទ្ធិសម្ពោជ្ឈង្គ ១ សមាធិសម្ពោជ្ឈង្គ ១ ឧបេក្ខាសម្ពោជ្ឈង្គ ១ ម្នាលភិក្ខុទាំងឡាយ នេះឯងពោជ្ឈង្គ ៧ ។ សំនួរត្រង់ពាក្យថា ពោជ្ឈង្គ តើពោជ្ឈង្គ ដោយអត្ថថា ដូចម្តេច ។ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុប្រព្រឹត្តទៅព្រមក្នុងការត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹង តាម ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងចំពោះ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុត្រាស់ដឹងព្រម ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ដោយ អត្ថថា ត្រាស់ដឹងចំពោះ ឈ្មោះថា ពោជ្ឈង្គ ដោយ អត្ថថា ត្រាស់ដឹងព្រម ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុញ៉ាំងជនឲ្យត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុញ៉ាំងជនឲ្យត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុញ៉ាំង ជនឲ្យត្រាស់ដឹងចំពោះ ឈ្មោះថា ពោជ្ឈង្គ ព្រោះហេតុញ៉ាំងជនឲ្យត្រាស់ដឹង ព្រម ឈ្មោះថាពោជ្ឈង្គ ដោយអត្ថថា ញ៉ាំងជនឲ្យត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ញ៉ាំងជនឲ្យត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ដោយ អត្ថថា ញ៉ាំងជនឲ្យត្រាស់ដឹងចំពោះ ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ញ៉ាំងជនឲ្យត្រាស់ដឹងព្រម ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ប្រព្រឹត្តទៅក្នុង ចំណែកនៃការត្រាស់ដឹង ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ប្រព្រឹត្តទៅក្នុង ចំណែកនៃការត្រាស់ដឹងតាម ឈ្មោះថា ពោជ្ឈង្គ ដោយអត្ថថា ប្រព្រឹត្ត ទៅក្នុងចំណែកនៃការត្រាស់ដឹងចំពោះ ឈ្មោះថា ពោជ្ឈង