អដ្ឋកថា ពោជ្ឈង្គកថា
បទថា ពុជ្ឈនដ្ឋេន ជាពាក្យសម្តែងដល់សភាវៈ ដើម្បីសម្តែងការមិនមានអ្នកធ្វើ ក្នុងកាលពោជ្ឈង្គៈអាចក្នុងការធ្វើកិច្ចរបស់ខ្លួនមាន ។ បទថា ពោធេន្តិ ជាពាក្យសម្តែង ដល់ហេតុកត្តា ( អ្នកប្រើឲ្យធ្វើ ) នៃពោជ្ឈង្គៈ ព្រោះជាធម៌ដឹកនាំព្រះយោគាវ ចរដែលត្រាស់ដឹងដោយការចម្រើនពោជ្ឈង្គៈ ។ បទថា ពោធនដ្ឋេន ជាពាក្យសម្តែងដល់ភាវៈរបស់ហេតុកត្តា ដែលដឹកនាំតាមន័យដូចពោល ហើយ ដំបូងនោះឯង ។ ដោយបទទាំងនេះ ទើបមានពាក្យអធិប្បាយថា ឈ្មោះថា ពោជ្ឈង្គៈ ព្រោះអត្ថថា ជាអង្គនៃការត្រាស់ដឹង ។ បទថា ពោធិបក្ខិយដ្ឋេន បានដល់ ព្រោះប្រព្រឹត្តទៅក្នុងចំណែករបស់ព្រះយោគាវចរដែលបានឈ្មោះថា ពោធិ ព្រោះអត្ថថា ត្រាស់ដឹង ។ សព្ទនេះ ជា ការចង្អុលបង្ញាញភាពដែលសម្ពោជ្ឈង្គទាំងនោះ ជាឧបការៈដល់ព្រះយោគាវចរ ។ ដោយបទទាំងនេះ លោកអធិប្បាយថា ឈ្មោះថា ពោជ្ឈង្គ ព្រោះអត្ថថា ជាអង្គនៃការត្រាស់ដឹង ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពួក ៦ មាន ពុទ្ធិលភនដ្ឋេន ជាដើម ដូចតទៅនេះថា បទថា ពុទ្ធិលភនដ្ឋេន បានដល់ ព្រោះអត្ថថា ឲ្យយោគាវចរដល់នូវការត្រាស់ដឹង ។ បទថា រោបនដ្ឋេន បានដល់ ព្រោះអត្ថថា ឲ្យសត្វទាំងឡាយតាំងនៅ ។ បទថា បបនដ្ឋេន បានដល់ ព្រោះអត្ថថា ឲ្យសម្រេចនូវភាពដែលឲ្យសត្វតាំងនៅ ។ អាចារ្យទាំងឡាយពោលថា ពោជ្ឈង្គៈដែលជាវិបស្សនាទាំងនេះ គឺពោជ្ឈង្គៈដែលជាមគ្គផល លោកឲ្យវិសេសដោយឧបសគ្គ ៣ សព្ទ គឺ បដិ ( ចំពោះ ) ១ អភិ ( ក្រែលែង ) ១ សំ ( ព្រម ) ១ ។