អដ្ឋកថា មូលមូលកាទិទសកកថា
គប្បីជ្រាបវិនិច្ឆ័យក្នុងពួក ១០ ដែលមានមូលសព្ទ ជាមូល មានមូលដ្ឋេនៈជាដើម ដូចតទៅនេះថា បទថា មូលដ្ឋេន បានដល់ ព្រោះ ក្នុងវិបស្សនាជាដើម ពោជ្ឈង្គៈមុនៗ ជាមូលរបស់ពោជ្ឈង្គៈក្រោយៗ នៃ សហជាតធម៌ និង នៃគ្នានឹងគ្នា ។ បទថា មូលចរិយដ្ឋេន បានដល់ ការ ប្រព្រឹត្តិ ការប្រព្រឹត្តិទៅដែលជាមូល ឈ្មោះថា មូលចរិយា ព្រោះអត្ថថា ប្រព្រឹត្តជាមូលនោះ អធិប្បាយថា ព្រោះអត្ថថា ជាមូល ហើយទើប ប្រព្រឹត្តទៅ ។ បទថា មូលបរិគ្គហដ្ឋេន បានដល់ ពោជ្ឈង្គៈទាំងនោះឯង ឈ្មោះថា ជាគ្រឿងថែទាំ ព្រោះថែទាំ ដើម្បីត្រូវការឲ្យកើតតាំងអំពីដើម ការថែទាំធម៌ដែលជាមូលនោះឯង ឈ្មោះថា មូលបរិគ្គហា ព្រោះអត្ថថា ថែទាំធម៌ដែលជាមូលនោះ ។ ធម៌ទាំងនោះឯងឈ្មោះថា ពោជ្ឈង្គៈ ព្រោះ អត្ថថា ជាបរិវារ ដោយអំណាចជាបរិវារនៃគ្នានឹងគ្នា ។ ឈ្មោះថា ពោជ្ឈង្គៈ ព្រោះអត្ថថា ជាភាពបរិបូរដោយអំណាចភាពបរិបូរនៃភាវនា ។ ឈ្មោះថា ពោជ្ឈង្គៈ ព្រោះអត្ថថា ជាភាពចាស់ក្លាដោយអំណាចចាក់ធ្លុះនូវការសម្រេច ។ ពោជ្ឈង្គនោះឯង ឈ្មោះថា មូលប្បដិសម្ភិទា ព្រោះអត្ថថា ជាមូល ដោយ ជាបដិសម្ភិទា ៦ យាង ព្រោះបែកធ្លាយដោយប្រភេទផងដែរ ។ ព្រោះអត្ថថា បែកធ្លាយក្នុងធម៌ដែលជាមូលនោះ ។ បទថា មូលប្បដិសម្ភិទាបបនដ្ឋេន បានដល់ ព្រោះអត្ថថា ធ្វើព្រះ យោគាវចរដែលខ្វល់ខ្វាយ ក្នុងការចម្រើនពោជ្ឈង្គៈ ឲ្យសម្រេចបដិសម្ភិទា ដោយធម៌ដែលជាមូលនោះ ។ ឈ្មោះថា ពោជ្ឈង្គៈ ព្រោះអត្ថថា ព្រោះព្រះយោគាវចរនោះឯង ជា អ្នកចម្រើននូវវសី ក្នុងបដិសម្ភិទាក្នុងធម៌ដែលជាមូលនោះ ។ ក្នុងវោហារ ដ៏សេសដែលពោលដោយបុគ្គលបែបនេះ ក៏គប្បីជ្រាបថា លោកពោលថា ពោជ្ឈង្គៈ ព្រោះអត្ថថា ជាអង្គនៃអ្នកត្រាស់ដឹង ។