អដ្ឋកថា ឥ្រន្ទិយវារ្វ
ឥន្ទ្រិយវារៈ លំដាប់នោះ ព្រះសារីបុត្តត្ថេរដើម្បីសម្តែងអាការនៃការបង្អោន មេត្តាចូលទៅ និងការអប់រំឥន្ទ្រិយជាដើម ទើបពោលបទថា សព្វេសំ សត្តានំ បីឡនំ វជ្ជេត្វា ជាដើម ។ ក្នុងបទទាំងនោះ បទថា បីឡនំ បានដល់ ការបៀតបៀនសរីរៈខាងក្នុង ។ បទថា ឧបឃាតំ បានដល់ ការសម្លាប់សរីរៈខាងក្រៅ ។ បទថា សន្តាបំ បានដល់ ធ្វើចិត្តឲ្យក្តៅក្រហាយ ដោយប្រការផ្សេង ៗ ។ បទថា បរិយាទានំ បានដល់ ការអស់ជីវិតជាដើម ដោយប្រក្រតី ។ បទថា វិហេសំ បានដល់ បៀតបៀនជីវិត ដោយប្រការដទៃ ។ បទថា វជ្ជេត្វា បានដល់ នាំអាការនីមួយៗក្នុងការបៀតបៀនជាដើម ចេញទៅអំពីចិត្តរបស់ ខ្លួន ។ លោកពោលបទ ៥ មានការបៀតបៀនទាំងនេះជាដើម ដោយ វៀរវត្ថុដែលជាបដិបក្ខចំពោះការនាំមេត្តាចូលទៅ ពោលបទថា អបីឡនាយ ជាដើម ដោយការនាំមេត្តាចូលទៅ ។ បទថា អបីឡនាយ គប្បីភ្ជាប់សេចក្តីថា ផ្សាយមេត្តាក្នុងសត្វទាំងពួង ដោយការមិនបៀតបៀន ។ ក្នុងបទដ៏សេសក៏មានន័យនេះ ។ សូម្បីបទទាំង ៣ នេះថា មា វេរិនោ មា ទុក្ខិនោ មា ឧក្ខិតត្តា ជាពាក្យបដិសេធវត្ថុជាបដិបក្ខនៃការនាំមេត្តាចូលទៅ ។ ពាក្យថា មា មាន អត្ថថា ចូរកុំមាន ។ បទថា អវេរិនោ សុខិនោ សុខិតត្តា ជាពាក្យ នាំមេត្តាចូលទៅ ។ បទនេះថា អព្យាបជ្ជា អនីឃា គប្បីជ្រាបថា លោកសង្គ្រោះចូលដោយពាក្យថា សុខិនោ ។ បទថា សុខិតត្តា ជាពាក្យសម្តែងសេចក្តីសុខនោះប្រព្រឹត្តទៅជានិច្ច ។ ម្យ៉ាងទៀត បទថា សុខិតត្តា និងបទថា សុខី អត្តានំ បរិហរន្តុ ដោយ អត្ថដូចគ្នានោះឯង ។ ម្យ៉ាងទៀត លោកសង្គ្រោះបទថា អព្យាបជ្ជា និង បទថា អនីឃា ដោយបទថា អបីឡនាយ ។