អដ្ឋកថា វារ្វ ៣ មានពល្វជាដើម
ក្បាលទី 58 · ទំព័រ 463
វារៈ ៣ មានពលៈជាដើម [ ៤៩-៥១ ] គប្បីជ្រាបពលវារៈ ដោយន័យដូចពោលហើយក្នុងឥន្ទ្រិយ វារៈនោះឯង ។ លោកពោលពោជ្ឈង្គវារៈ និងមគ្គង្គវារៈ ទុកដោយបរិយាយ មិនបាន ពោលដោយអំណាចតាមលក្ខណៈ ។ ក្នុងមគ្គង្គវារៈលោកពោលសម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ទុកដោយអំណាចនៃចំណែកខាងដើមរបស់មេត្តា មិនមែនដោយអំណាចនៃអប្បនា ព្រោះធម៌ទាំងនោះរមែងមិនកើតរួមដោយ មេត្តា ។ គប្បីជ្រាបអត្ថនៃវារៈដ៏សេសថា សព្វេសំ បណានំ ជាដើម ដោយន័យដូចពោលហើយ ក្នុងវារៈនៃសត្វនោះឯង ។ ចំណែកវិធីចម្រើន មេត្តា គប្បីកាន់យកអំពីវិសុទ្ធិមគ្គ ។ អដ្ឋកថា វារៈ ៣ មានពលៈជាដើម ចប់ ។