វិរាគកថា

ក្បាលទី 58 · ទំព័រ 464

វិរាគៈជាមគ្គ វិមុត្តិជាផល ។ វិរាគៈជាមគ្គតើដូចម្តេច ។ ក្នុងខណៈនៃសោតាបត្តិមគ្គ សម្មាទិដ្ឋិ ដោយអត្ថថា ឃើញ រមែងណាយ ចាកមិច្ឆាទិដ្ឋិ ណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោ ះផង ចាកខន្ធទាំងឡាយផង ណាយចាកនិមិត្តទាំងពួងខាងក្រៅផង វិរាគៈ មានការណាយជាអារម្មណ៍ មានការណាយជាគោចរ ប្រកបក្នុងការណាយ ឋិតនៅក្នុងការណាយ តម្កល់ស៊ប់ក្នុងការណាយ ។ ពាក្យថា វិរាគៈ បាន ដល់វិរាគៈ ២ យ៉ាង វិរាគៈ គឺនិព្វាន ១ វិរាគៈ គឺពួកធម៌ណាកើតហើយ ព្រោះមាននិព្វានជាអារម្មណ៍ ធម៌ទាំងអស់នោះ តែងមានសេចក្តីណាយ ១ វិរាគៈជាមគ្គ ព្រោះអង្គទាំង ៧ ដែលកើតជាមួយគ្នា រមែងដល់នូវការណា យ ផ្លូវប្រកបដោយអង្គ ៨ ឈ្មោះថា មគ្គ ព្រោះព្រះពុទ្ធទាំងឡាយ និងសាវ័កទាំងឡាយតែងទៅ កាន់ទិសដែលគេមិនធ្លាប់ទៅ គឺនិព្វានដោយសារ មគ្គនុ៎ះ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាមគ្គដ៏ខ្ពង់ខ្ពស់ ប្រសើរ វិសេសវិសាល ឧត្តម ថ្លៃថ្លា ជាងមគ្គរបស់ពួកសមណព្រាហ្មណ៍ ច្រើននាក់ ដែលប្រកាន់លទ្ធិដទៃទាំងអម្បាលមាណ ហេតុនោះ មគ្គប្រកបដោយ អង្គ ៨ ប្រសើរជាងមគ្គទាំងឡាយ ។ សម្មាសង្កប្បៈ ដោយអត្ថថា លើកចិត្តឡើង ( កាន់អារម្មណ៍ ) រមែងណាយចាកមិច្ឆាសង្កប្បៈ សម្មា- វាចា ដោយអត្ថថា កំណត់ រមែងណាយចាកមិច្ឆាវាចា សម្មាកម្មន្តៈ ដោយ អត្ថថា ខ្នះខ្នែង រមែងណាយចាកមិច្ឆាកម្មន្តៈ សម្មាអាជីវៈ ដោយអត្ថថា ផូរផង់ រមែងណាយចាកមិច្ឆាអាជីវៈ សម្មាវាយាមៈ ដោយអត្ថថា ផ្គង ឡើង រមែងណាយចាកមិច្ឆាវាយាមៈ សម្មាសតិ ដោយអត្ថថា ប្រុងប្រយ័ត្ន រមែងណាយចាកមិច្ឆាសតិ សម្មាសមាធិ ដោយអត្ថថា មិនរាយមាយរមែង ណាយចាកមិច្ឆាសមាធិ រមែងណាយចាកកិលេសទាំងឡាយ ដែលប្រព្រឹត្ត ទៅ