អដ្ឋកថា វិរាគកថា

ក្បាលទី 58 · ទំព័រ 475

ឥឡូវនេះ នឹងពណ៌នាតាមលំដាប់សេចក្តី ដែលមិនធ្លាប់ ពណ៌នាក្នុងវិរាគកថាដែលមានមគ្គ ពោលគឺវិរាគៈជាបទនាំ ដែលព្រះសារីបុត្តត្ថេរពោលទុកហើយ ក្នុងលំដាប់នៃមេត្តាកថាដែលមានការប្រកបមគ្គជាទី បំផុត ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងវិរាគកថានោះមុន ព្រះសារីបុត្តត្ថេរ បំណងនឹង សម្តែងអត្ថនៃបទព្រះសូត្រ ២ បទ ដែលព្រះមានព្រះភាគត្រាស់ទុកហើយ ថា កាលបើនឿយណាយ ( យាងនេះហើយ ) ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ ( ចាកអាសវៈ ) ទើបតាំងឧទ្ទេសថា វិរាគោ មគ្គោ វិមុត្តិ ផលំ ។ ក្នុងបទទាំងនោះ ព្រះសារីបុត្តត្ថេរ បំណងចង្អុលបង្ញាញអត្ថនៃពាក្យទី មួយមុន ទើបពោលបទថា កថំ វិរាគោ មគ្គោ ជាដើម ។ ក្នុងបទ ទាំងនោះ បទថា វិរជ្ជតិ បានដល់ ជាធម្មជាតប្រាសចាក ( តម្រេក ) ហើយ បទដ៏សេសមានអត្ថដូចពោលហើយក្នុងមគ្គញ្ញាណនិទ្ទេស ។ បទថា វិរាគោ សេចក្តីថា ព្រោះសម្មាទិដ្ឋិរមែងប្រាសចាក ( តម្រេក ) ហេតុ នោះ ទើបឈ្មោះថា វិរាគ ។ ម្យ៉ាងទៀត គប្បីជ្រាបការភ្ជាប់សេចក្តីនៃបទ ៥ មានបទថា វិរាគារម្មណោ ជាដើមយាងនេះ គឺវិរាគៈ ( មគ្គ ) នោះ ឈ្មោះថា វិរាគៈ ព្រោះមានវិរាគៈ ( និព្វាន ) ជាអារម្មណ៍ ។ បេ ។ ប្រតិស្ឋាននៅក្នុងវិរាគៈ ។ ម្យ៉ាងទៀត គប្បីជ្រាបសេចក្តីសម្ពន្ធរបស់ពាក្យទាំងឡាយ ៥ មានពាក្យថា វិរាគារម្មណោ ជាដើម យ៉ាងនេះថា វិរាគៈ ( មគ្គ ) នោះ ឈ្មោះថា វិរាគៈ ព្រោះមានវិរាគៈ ( និព្វាន ) ជាអារម្មណ៍ ។ បេ ។ ប្រតិស្ឋាននៅក្នុង វិរាគៈ ។ ក្នុងបទទាំងនោះ បទថា វិរាគារម្មណោ បានដល់ មាន និព្វាន ជាអារម្មណ៍ ។ បទថា វិរាគគោចរោ បានដល់ មាននិព្វានជា វិស័យ ។ បទថា វិរាគេ សមុទាគតោ បានដល់ កើតព្រមគ្នាក្នុងនិព្វាន ។ បទថា វិរាគេ ឋិតោ