អដ្ឋកថាធម្មចក្កប្បវត្តនវារ្វ
អដ្ឋកថា ធម្មចក្កប្បវត្តនវារៈ ឥឡូវនេះ នឹងពណ៌នាតាមលំដាប់សេចក្តី ដែលនៅមិនទាន់ ពណ៌នាមកពីមុននៃបដិសម្ភិទាកថា ដែលមានធម្មចក្កប្បវត្តនសូត្រជាបទនាំ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងដល់ប្រភេទនៃបដិសម្ភិទា ដែល សម្រេចដោយអំណាចនៃមគ្គដែលបានដល់វិរាគៈ ត្រាស់ទុកហើយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងព្រះសូត្រមុន ដូចតទៅនេះថា បទថា ពារាណសិយំ គឺមានស្ទឹងឈ្មោះថា ពារាណសា ក្រុងពារាណសី ជានគរនៅមិន ឆ្ងាយពីស្ទឹងពារាណសា ។ ជិតក្រុងពារាណសីនោះ ។ បទថា ឥសិបតនេមិ គទាយេ បានដល់ ក្នុងអារាម ឈ្មោះថា មិគទាយវ័ន ព្រោះជាទីឲ្យ អភ័យដល់ម្រឹគទាំងឡាយ ទើបបានឈ្មោះយ៉ាងនោះ ដោយអំណាចនៃការចុះ និងការហោះឡើងនៃពួកឥសី ។ ពួកសព្វញ្ញូឥសី កើតឡើងហើយៗក៏ ចុះទៅក្នុងព្រៃឥសិបតនមិគទាយវ័ននោះ អធិប្បាយថា អង្គុយប្រជុំគ្នា ដើម្បីញ៉ាំងធម្មចក្កៈ ឲ្យប្រព្រឹត្តទៅ សូម្បីពួកព្រះបច្ចេកពុទ្ធឥសី ចេញពី និរោធសមាបត្តិ ពេលកន្លងទៅ ៧ ថ្ងៃ លុបមុខធ្វើកិច្ចត្រង់អនោត្តត្តស្រះ ក៏ហោះមកតាមអាកាសអំពីញកភ្នំនន្ទមូលកៈ ចុះទៅប្រជុំគ្នាក្នុងទីនេះ ប្រជុំគ្នា ដើម្បីជាសុខ ដើម្បីឧបោសថ និងមិនមែនដើម្បីឧបោសថ ពេលត្រឡប់ ទៅកាន់ភ្នំគន្ធមាទន៍ ក៏ហោះទៅអំពីទីនោះឯង ព្រោះហេតុនោះដោយបទនេះ ទើបលោកហៅទីនោះថា ឥសិបតនៈ ព្រោះជាទីចុះ ទីហោះឡើងរបស់ ឥសី ។ បាលីថា ឥសិបទនំ ដូច្នេះក៏មាន ។ បទថា បញ្ចវគ្គិយេ បានដល់ ពួករបស់ភិក្ខុ ៥ ដូចដែលលោកពោល ទុកយ៉ាងនេះថា ព្រះមហាថេរៈ ៥ ទាំងនេះ គឺព្រះកោណ្ឌញ្ញៈ ១ ព្រះភទ្ទិយៈ ១ ព្រះវប្បៈ ១ ព្រះមហានាម ១ ព្រះអស្សជិ ១ លោក ហៅថា បញ្ចវគ្គ ។