អដ្ឋកថា សត្តពោធិសត្តវារ្វជាដើម

ក្បាលទី 58 · ទំព័រ 520

សត្តពោធិសត្តវារជាដើម ក្នុងសូត្រនីមួយៗនៃសូត្រទាំងឡាយ របស់ព្រះពោធិសត្វ ៧ អង្គ មានធម៌ ១០ គឺក្នុងសមុទយៈមាន ៥ មានចក្ខុជាដើម ក្នុងនិរោធមាន ៥,មានអត្ថ ១០ គឺក្នុងសមុទយៈមាន ៥ មានការឃើញជាដើម ក្នុង និរោធមាន ៥ និរុត្តិ ២០ ដោយអំណាចនៃធម៌ ១០ និងអត្ថ ១០ ញាណ ៤០ ។ ការរាប់ពោលធ្វើវេយ្យាករណភាសិត ៧ រួមគ្នាតែមួយ យល់បាន ងាយ ។ [ ៨០-៨៣ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបដិសម្ភិទានិទ្ទេសដែលលោកពោល ហើយ ដោយអំណាចនៃព្រះសព្វញ្ញុតញ្ញាណ ដូចតទៅនេះថា ក្នុងមូលកៈ នីមួយ ៗ ធម៌មាន ២៥ អត្ថមាន ២៥ ដោយអំណាចបញ្ចកៈ ៥ ពួក គឺ ធម៌ ៥ មានចក្ខុជាដើម អត្ថ ៥ មានការឃើញជាដើម ក្នុងពាក្យនីមួយៗ ក្នុង ៥ ពាក្យទាំងនេះ គឺដឹងហើយ ១ ឃើញហើយ ១ ជ្រាបហើយ ១ ធ្វើឲ្យជាក់ច្បាស់ហើយ ១ ពាល់ត្រូវហើយ ១ ដោយបញ្ញា យក ២៥ នោះគុណនឹង ២ ទើបនិរុត្តិមាន ៥០ យក ៥០ នោះ គុណនឹង ២ ទើបញាណមាន ១០០ ក្នុងវារៈដែលពោលធ្វើមូលកៈ ៥ រួមគ្នាតែមួយ ធម៌មាន ១២៥ អត្ថមាន ១២៥ ដោយធ្វើ ២៥ ឲ្យជា ៥ ដង យក នោះគុណនឹង ២ ទើបនិរុត្តិមាន ២៥០ យក ២៥០ នោះគុណនឹង ២ ទើបញាណមាន ៥០០ ។ បទថា អឌ្ឍតេយ្យានិ បានដល់ មាននិរុត្តិ ២០០ និង ៥០ ។ សូម្បី ខន្ធជាដើម ក៏មានន័យនេះដូចគ្នា ។ គប្បីជ្រាបការរាប់ធម៌ជាដើមក្នុងសច្ចៈវារៈនិងបដិសម្ភិទាវារៈ ដោយន័យនេះឯង ។ អដ្ឋកថា ពោធិសត្តវារជាដើម ចប់