អដ្ឋកថា ឆពុទ្ធធម្មវារ

ក្បាលទី 58 · ទំព័រ 522

ឆពុទ្ធធម្មវារ គប្បីជ្រាបវិនិច្ឆ័យក្នុងពុទ្ធធម្មវារៈ ដូចតទៅនេះថា បទថា ទិយឌ្ឍសតំ បានដល់ ២៥ ប្រាំមួយដង ជាធម៌ ១៥០ យក ១៥០ នោះ គុណនឹង ២ ទើបនិរុត្តិមាន ៣០០ យក ៣០០ គុណនឹង ២ ទើបញាណ មាន ៦០០ ។ បទថា បដិសម្ភិទាធិករណេ បានដល់ ក្នុងអធិការពោល ដោយបដិសម្ភិទា ។ បទថា អឌ្ឍនវធម្មសតានិ បានដល់ មានធម៌ ៨៥០ គឺក្នុងសច្ចៈ ៤ ដែលពោលហើយដំបូងមាន ៦០ ក្នុងសតិប្បដ្ឋាន ៤ មាន ៦០ ក្នុងសម្មប្បធាន ៤ មាន ៦០ ក្នុងវេយ្យាករណភាសិត របស់ព្រះ ពោធិសត្វ ៧ អង្គមាន ៧០ ក្នុងធម៌ ៥ មានអត្ថថា អភិញ្ញដ្ឋ ( អត្ថនៃ អភិញ្ញា ) ជាដើម មាន ១២៥ ក្នុងធម៌ ៥ មានខន្ធជាដើម មាន ១២៥ ក្នុងអរិយសច្ច ៤ ដដែលទៀត មាន ១០០ ក្នុងបដិសម្ភិទា ៤ មាន ១០០ ក្នុងពុទ្ធធម៌ ៦ មាន ១៥០ ។ ដោយប្រការនេះ សូម្បីអត្ថក៏មានចំនួនប៉ុណ្ណោះដូចគ្នា ។ ដោយប្រការ នេះឯង និរុត្តិ មាន ១៧០០ យាងនេះ គឺក្នុងឋានៈ ៣ មានសច្ចៈជាដើម មាននិរុត្តិនីមួយៗ ១២០ ក្នុងវេយ្យាករណភាសិត ៧ មាននិរុត្តិ ១៤០ ក្នុង អត្ថនៃអភិញ្ញាជាដើម និងក្នុងអត្ថនៃខន្ធជាដើម មាននិរុត្តិនីមួយ ៗ ២៥០ ក្នុងអរិយសច្ច និងក្នុងបដិសម្ភិទា មាននិរុត្តិនីមួយៗ ២០០ ក្នុងពុទ្ធធម៌មាន និរុត្តិ ៣០០ ។ ដោយប្រការនេះឯង ញាណមាន ៣៤០០ យ៉ាងនេះ គឺ ក្នុងឋានៈ ៣ មានសច្ចៈជាដើម មានញាណនីមួយ ៗ ២៤០ ក្នុងវេយ្យាករណភាសិត ៧ មានញាណ ២៨០ ក្នុងអត្ថនៃអភិញ្ញាជាដើម និងក្នុង អត្ថនៃខន្ធជាដើម មានញាណនីមួយ ៗ ៥០០ ក្នុងសច្ចៈនិងក្នុងបដិសម្ភិទា មានញាណនីមួយ ៗ ៤០០ ក្នុងពុទ្ធធម៌ មានញាណ ៦០០ ។ អដ្ឋកថា ឆពុទ្ធធម្មវារ ចប់ ។