អដ្ឋកថា ធម្មចក្កកថា

ក្បាលទី 58 · ទំព័រ 539

នឹងពណ៌នាតាមលំដាប់សេចក្តីដែលមិនទាន់បានពណ៌នា ទុក ក្នុងធម្មចក្កកថា ដែលព្រះសារីបុត្តត្ថេរ ពោលធ្វើធម្មចក្កប្បវត្តនសូត្រឲ្យជាបទ នាំទៀតតទៅ ។ ក្នុងបទទាំងនោះ បទថា ទុក្ខវត្ថុកា មានវិគ្គហៈថា ឈ្មោះថា ទុក្ខវត្ថុកៈ ព្រោះមានទុក្ខជាទីតាំង ដោយអំណាចនៃការត្រាស់ដឹងតែម្យ៉ាង ។ ព្រះសារីបុត្តត្ថេរ ញ៉ាំងទុក្ខនោះឲ្យពិសេសថែមទៀត ទើបពោលពាក្យថា សច្ចវត្ថុកា ជាដើម ។ ឈ្មោះថា សច្ចារម្មណា ព្រោះមានសច្ចៈជាអារម្មណ៍ ជាតួឧបត្ថម្ភ ។ ឈ្មោះថា សច្ចគោចរា ព្រោះមានសច្ចៈជាគោចរ ជាវិស័យ ។ បទថា សច្ចសង្គហិតា បានដល់ សង្គ្រោះដោយមគ្គសច្ច ។ បទថា សច្ចបរិយាបន្នា បានដល់ រាប់ចូលក្នុងមគ្គសច្ចៈ ។