លោកុត្តរកថា
ពួកធម៌ជាលោកុត្តរៈ តើដូចម្តេច ។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយ អង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ និងនិព្វាន នេះពួកធម៌ជាលោកុត្តរ ។ សំនួរត្រង់ពាក្យថា លោកុត្តរៈ តើលោកុត្តរៈ ដោយអត្ថដូចម្តេច ។ ធម៌ទាំងឡាយឆ្លងនូវលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយឆ្លងអំពី លោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយឆ្លងចាកលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយឆ្លងពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ កន្លងនូវលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយកន្លងហើយនូវ លោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយដ៏ក្រៃលែងក្នុងលោក ឈ្មោះ ថា លោកុត្តរៈ ធម៌ទាំងឡាយរលាស់ចេញចាកលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយរលាស់ចេញអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ ទាំងឡាយរលាស់ចេញពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយលះ ចេញចាកលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយលះចេញអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយលះចេញពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិនឋិតនៅក្នុងលោក ឈ្មោះថា លោកុត្តរៈ ធម៌ ទាំងឡាយមិនឋិតនៅនាលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិន ប្រឡាក់ក្នុងលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិនប្រឡាក់ព្ធដ៏ លោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិនជាប់ស្អិត ក្នុងលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិនជាប់ស្អិតដោយលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិនជាប់ចំពាក់ដោយលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយមិនបង្អោនទៅក្នុងលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ មិនបង្អោនទៅតាមលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយរួច ស្រឡះចាកលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយរួចស្រឡះអំពី លោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយរួចស្រឡ