សាវត្ថីនិទាន
សាវត្ថីនិទាន ម្នាលភិក្ខុទាំងឡាយ ពលៈនេះមាន ៥ ពលៈ ៥ តើអ្វីខ្លះ សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ម្នាលភិក្ខុ ទាំងឡាយ នេះពលៈ ៥ ។ មួយទៀត ពលៈមាន ៦៨ គឺ សទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ បដិសង្ខានពលៈ ១ ភាវនាពលៈ ១ អនវជ្ជពលៈ ១ សង្គាហពលៈ ១ ខន្តិពលៈ ១ បញ្ញត្តិពលៈ ១ និជ្ឈត្តិពលៈ ១ ឥស្សរិយពលៈ ១ អធិដ្ឋានពលៈ ១ សមថពលៈ ១ វិបស្សនាពលៈ ១ សេក្ខពលៈ ១០ អសេក្ខពលៈ ១០ ខីណាសវពលៈ ១០ ឥទ្ធិពលៈ ១០ តថាគតពលៈ ១០ ។ សទ្ធាពលៈតើដូចម្តេច ។ ឈ្មោះថា សទ្ធាពលៈ ព្រោះ មិនញាប់ញ័រ ដោយវត្ថុមិនគួរជឿ ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ទំនុកបម្រុងនូវសហជាតធម៌ទាំងឡាយ ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា គ្របសង្កត់នូវពួកកិលេស ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ជម្រះ នូវគុណ មានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា អធិដ្ឋានចិត្ត ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ញ៉ាំងចិត្តឲ្យផូរផង់ ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា បាននូវគុណវិសេស ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ចាក់ធ្លុះនូវគុណដ៏ក្រៃលែង ឈ្មោះថា សទ្ធាពលៈ ដោយអត្ថថា ត្រាស់ដឹងនូវសច្ចៈ ឈ្មោះថា សទ្ធាពលៈ ដោយ អត្ថថា ឲ្យតាំងនៅស៊ប់ក្នុងនិរោធ នេះសទ្ធាពលៈ ។ វីរិយពលៈតើដូចម្តេច ។ ឈ្មោះថា វីរិយពលៈ ព្រោះជាធម្មជាតមិន ញាប់ញ័រដោយសេចក្តីខ្ជិល ឈ្មោះថា វីរិយពលៈ ដោយអត្ថថា ទំនុកបម្រុង នូវសហជាតធម៌ទាំងឡាយ ឈ្មោះថា វីរិយពលៈ ដោយអត្ថថា គ្របសង្កត់នូវកិលេសទាំងឡាយ ឈ្មោះថា វីរិយពលៈ ដោយអត្ថថា ជម្រះនូវគុណមានកិរិយាត្រាស់ដឹងជាដើម ឈ្មោះថា វីរិយពលៈ ដោយ អត្ថថា អធិដ្ឋានចិត្ត ឈ្មោះថា វីរិយពលៈ ដោយអត្ថថា ញ៉ាំងចិត្