អត្ថរបស់ ចក្ក សព្ទ

ក្បាលទី 58 · ទំព័រ 587

សីហនាទំ នទតិ ដូច្នេះ ។ បទថា ព្រហ្មំ ក្នុងបទនេះថា ព្រហ្មចក្កំ បវត្តេតិ បានដល់ ប្រសើរ ឧត្តម បរិសុទ្ធ ។ គប្បីជ្រាប ចក្ក សព្ទ ដូចតទៅនេះថា ចក្កសព្ទប្រាកដក្នុងសម្បត្តិ លក្ខណៈ អង្គនៃរថ ឥរិយាបថ ទាន រតនចក្ក ធម្មចក្ក ឧរចក្ក ( ខុរចក្ក ) ជាដើម ក្នុង ទីនេះប្រាកដក្នុងធម្មចក្កៈ ព្រះយោគាវចរគប្បីប្រកាសធម្មចក្កៈ នោះ ដោយអាការ ២ យ៉ាង ។ ចក្ក សព្ទ ប្រាកដក្នុងសម្បត្តិ ដូចក្នុងយោគជាដើមថា ចត្តារីមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ម្នាលភិក្ខុទាំងឡាយ ចក្កនេះមាន ៤ យ៉ាង ចក្កនេះតែងប្រព្រឹត្តទៅដល់ពួកទេវតា និងមនុស្ស ដែលប្រកបព្រមចក្ក … ដូច្នេះ ។ ប្រាកដក្នុងលក្ខណៈ ដូចក្នុងយោគជាដើម ថា បទតលេសុ ចក្កានិ ជាតានិ ចក្កទាំងឡាយកើតមានត្រង់ផ្ទៃ ព្រះបាទានៃព្រះរាជកុមារនេះ ដូច្នេះ ។ ប្រាកដក្នុងអង្គនៃរថ ក្នុងប្រយោគ ជាដើមថា ចក្កំវ វហតោ បទំ ដូចកង់រទេះវិលតាមដានជើងគោ ដែល កំពុងអូសទៅ ដូច្នេះ ។ ប្រាកដក្នុងឥរិយាបថ ដូចក្នុងប្រយោគជាដើមថា ចតុចក្កំ នវទ្វារំ សរីរៈមានចក្ក ៤ មានទ្វារ ៩ ដូច្នេះ ។ ប្រាកដក្នុង ទាន ដូចក្នុងប្រយោគជាដើមថា ទទំ ភុញ្ជ មា ច បមាទោ ចក្កំ វត្តយ កោសលាធិប បពិត្រព្រះអង្គមានព្រះអធ្យាស្រ័យជាកុសល សូមព្រះអង្គ ទ្រង់ព្រះរាជទាន ហើយសឹមទ្រង់សោយ សូមព្រះអង្គកុំប្រមាទ ( ក្នុង បុណ្យទាំងឡាយ ) សូមព្រះអង្គញ៉ាំងចក្កធម៌ ឲ្យប្រព្រឹត្តទៅ ដូច្នេះ ។ ប្រាកដក្នុងរតនចក្កដូចក្នុងប្រយោគជាដើមថា ទិព្វំ ចក្ករតនំ បតុរហោសិ ចក្ករតន៍ជាទិព្វមានកាំ ១០០០ ព្រមទាំងខ្នងនិងដុំ បរិបូណ៌ដោយអាការ ទាំងពួង ក៏កើតប្រាកដហើយ ដូច្នេះ ។ ប្រាកដក្នុងធម្មចក្កដូចក្ន