សុញ្ញកថា

ក្បាលទី 58 · ទំព័រ 599

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទមានអាយុគង់ស៊ប់ក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះអង្គតែងពោលថា លោកសូន្យ លោកសូន្យ បពិត្រព្រះអង្គដ៏ចម្រើន ដែលព្រះអង្គពោលថា លោកសូន្យ តើដោយហេតុដូចម្តេច ។ ម្នាលអានន្ទ ធម្មជាតដែលសូន្យចាកខ្លួនឬចាក វត្ថុជារបស់ខ្លួន ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគតពោលថា លោកសូន្យ ម្នាលអានន្ទ ចុះធម្មជាតអ្វីដែលសូន្យចាកខ្លួន ឬចាកវត្ថុជា របស់ខ្លួន ម្នាលអានន្ទ ចក្ខុហ្នឹងឯង ជាធម្មជាតសូន្យចាកខ្លួន ឬចាកវត្ថុ ជារបស់ខ្លួន រូបសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុវិញ្ញាណសូន្យ ចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន ចក្ខុសម្ផស្សសូន្យចាកខ្លួន ឬចាកវត្ថុជា របស់ខ្លួន វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែនសុខក្តី កើតឡើង ព្រោះចក្ខុសម្ផស្សជាបច្ច័យ វេទនានោះ ក៏សូន្យចាកខ្លួន ឬចាកវត្ថុជា របស់ខ្លួន ត្រចៀកសូន្យ ។ បេ ។ សំឡេងសូន្យ ច្រមុះសូន្យ ក្លិនសូន្យ អណ្តាតសូន្យ រសសូន្យ កាយសូន្យ ផោដ្ឋព្វៈសូន្យ ចិត្តសូន្យចាកខ្លួន ឬ ចាកវត្ថុជារបស់ខ្លួន ធម្មារម្មណ៍សូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោវិញ្ញាណសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន មនោសម្ផស្សសូន្យចាកខ្លួន ឬចាកវត្ថុជារបស់ខ្លួន វេទនាណាជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខមិនមែន សុខក្តី កើតឡើងព្រោះមនោសម្ផស្សជាបច្ច