អដ្ឋកថា មហាបញ្ញាកថា

ក្បាលទី 58 · ទំព័រ 672

ឥឡូវនេះ ជាការពណ៌នាសេចក្តីតាមលំដាប់ ដែលនៅមិន ទាន់បានពណ៌នាក្នុងបញ្ញាកថា ដែលព្រះសារីបុត្តត្ថេរពោលទុក បន្ទាប់អំពី សុញ្ញកថា ដែលជាបទដ្ឋាននៃបញ្ញាដោយពិសេស ។ ខាងដើមក្នុងបញ្ញាកថានោះ បញ្ញា ៧ មានអនុបស្សនានីមួយៗ ក្នុង អនុបស្សនា ៧ ជាមូល ព្រះសារីបុត្តត្ថេរសម្តែងធ្វើពាក្យសួរឲ្យជាខាងដើម មុន ។ បញ្ញា ៣ មានអនុបស្សនា ៧ ជាមូល និងមានបញ្ញាបន្ថែមឡើង ម្យ៉ាងមួយៗជាមូលដែលព្រះសារីបុត្តត្ថេរសម្តែងឡើង ដោយមិនធ្វើពាក្យសួរ លោកសម្តែងភាពបរិបូរនៃបញ្ញា ១០ អំពីខាងដើមដោយប្រការដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងអនុបស្សនាទាំងនោះ ដូចតទៅនេះថា ព្រោះ អនិច្ចានុបស្សនា ( ការពិចារណាឃើញថាមិនទៀង ) ស្ទុះទៅក្នុងសង្ខារ ដែលឃើញហើយ ថាមិនទៀង ដោយភាពជាទុក្ខ ថារបស់ណាមិនទៀង របស់នោះជាទុក្ខនិងដោយភាពជាអនត្តា ថារបស់ណាជាទុក្ខ របស់នោះជា អនត្តា ហេតុនោះអនិច្ចានុបស្សនានោះ ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យ ច្រើនហើយ រមែងញ៉ាំងជវនប្បញ្ញា ( ប្រាជាជាគ្រឿងស្ទុះទៅ ) ឲ្យបរិបូរណ៍ ។ ពិតណាស់ បញ្ញានោះឈ្មោះថា ជវន ព្រោះស្ទុះទៅក្នុងវិស័យ របស់ខ្លួន ឈ្មោះថា ជវនប្បញ្ញា ព្រោះបញ្ញានោះស្ទុះទៅ ។ ទុក្ខានុបស្សនា ( ការពិចារណាឃើញជាទុក្ខ ) មានកម្លាំង ព្រោះ អាស្រ័យសមាធ្រិន្ទិយ រមែងជ្រែក រមែងទម្លាយបណិធិ ព្រោះហេតុនោះ ទុក្ខានុបស្សនា រមែងញ៉ាំងនិព្វេធិកប្បញ្ញា ( ប្រាជាជាគ្រឿងទម្លុះទម្លាយ ) ឲ្យបរិបូណ៌ ។ ពិតណាស់ បញ្ញានោះ ឈ្មោះថា និព្វេធិក ព្រោះទម្លាយ កិលេស ឈ្មោះថា និព្វេធិកប្បញ្ញា ព្រោះបញ្ញានោះ ទម្លាយកិលេស ។