អដ្ឋកថា សោឡសបញ្ញានិទ្ទេស

ក្បាលទី 58 · ទំព័រ 679

គប្បីជ្រាបវិនិច្ឆ័យក្នុងសុត្តន្តនិទ្ទេស ដូចតទៅនេះថា បទថា ឆន្នំ អភិញ្ញានំ បានដល់ ឥទ្ធិវិធ ១ ទិព្វសោត ១ ចេតោបរិយញ្ញាណ ១ បុព្វេនិវាសញ្ញាណ ១ ទិព្វចក្ខុ ១ អាសវក្ខយញ្ញាណ ១ ។ បទថា តេសត្តតីនំ ញាណានំ បានដល់ ញាណទួទៅដល់សាវ័កដែលសម្តែង ទុកហើយក្នុងញាណកថា ។ ក្នុងបទថា សត្តសត្តតីនំ ញាណានំ មានព្រះបាលី ( ក្នុងសំយុត្តនិកាយនិទានវគ្គ ) ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង ញាណវត្ថុ ៧៧ ប្រការ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរយកចិត្តទុកដាក់ ប្រុងចាំស្តាប់ពាក្យនោះឲ្យប្រពៃចុះ តថាគតនឹងពោលឲ្យស្តាប់ ។ ម្នាល ភិក្ខុទាំងឡាយ ញាណវត្ថុទាំង ៧៧ ប្រការ តើដូចម្តេច គឺសេចក្តីដឹងថា ជរានិងមរណៈកើតមានព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិ មិនមាន ជរានិងមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរានិងមរណៈជា អតីតកាល កើតមានព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិន មាន ជរានិងមរណៈក៏មិនមាន ១ សេចក្តីដឹងថា ជរានិងមរណៈជាអនាគតកាលកើតមានព្រោះជាតិជាបច្ច័យ ១ សេចក្តីដឹងថា កាលបើជាតិមិន មាន ជរានិងមរណៈក៏មិនមាន ១ សេចក្តីដឹងថា ធម្មដ្ឋិតិញ្ញាណ ( បច្ចយាការញ្ញាណ ) ណាគប្បីមាន ធម្មដ្ឋិតិញ្ញាណនោះ មានកិរិយាអស់ទៅជាធម្មតា មានកិរិយាសូន្យទៅជាធម្មតា មានកិរិយាវិនាសទៅជាធម្មតា មាន កិរិយារលត់ទៅជាធម្មតា ១ ។ សេចក្តីដឹងថា ជាតិកើតមាន ព្រោះភពជាបច្ច័យ ១ ។ បេ ។ សេចក្តីដឹងថា ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ១ … សេចក្តីដឹងថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ ១ … សេចក្តី ដឹងថា តណ្ហាកើតមានព្រោះវេទនាជាបច្ច័យ ១ … សេចក្តីដឹងថា វេទនា កើតមានព្រោះផស្សៈជាបច្ច័យ ១ … សេចក្តីដឹងថា ផស្សៈកើតមា