អដ្ឋកថា បុគ្គលវិសេសនិទ្ទេស
ព្រះសារីបុត្តត្ថេរ សម្តែងដល់លំដាប់របស់បុគ្គលវិសេសដែលសម្រេច បដិសម្ភិទាដោយបទថា ទ្វេ បុគ្គលា ជាដើម ។ ក្នុងបទទាំងនោះ បទថា បុព្វយោគោ បានដល់ បុញ្ញយោគក្នុងអតីតជាតិដែលជាហេតុឲ្យសម្រេច បដិសម្ភិទា ។ បទថា តេន បានដល់ ព្រោះហេតុនៃសេចក្តីព្យាយាមក្នុង កាលមុននោះ ។ សូម្បីបទដ៏សេស ក៏យ៉ាងនោះ ។ បទថា អតិរេកោ ហោតិ បានដល់ ជាអ្នកលើសលុប ម្យ៉ាងទៀត លោកពោលថា អតិរេក ព្រោះប្រកបដោយវត្ថុដែលប្រសើរ ។ បទថា អធិកោ ហោតិ បានដល់ ជាអ្នកក្រៃលែង ។ បទថា វិសេសោ ហោតិ បានដល់ ជាអ្នកវិសេស បំផុត ឬឈ្មោះថា វិសេស ព្រោះប្រកបដោយវត្ថុដែលវិសេស ។ បទថា ញាណំ បភិជ្ជតិ បានដល់ ដល់នូវការបែកធ្លាយក្នុងបដិសម្ភិទាញាណ ។ បទថា ពហុស្សុតោ បានដល់ ជាពហុស្សូតដោយអំណាចនៃពុទ្ធវចនៈ ។ បទថា ទេសនាពហុលោ បានដល់ ដោយអំណាចនៃធម្មទេសនា ។ បទថា គរូបនិស្សិតោ បានដល់ ចូលទៅអាស្រ័យគ្រូ ដែលក្រៃលែងដោយ បញ្ញា ។ បទថា វិហាពហុលោ បានដល់ ជាអ្នកមានវិហារធម៌ គឺវិ- បស្សនាច្រើន ឬជាអ្នកមានវិហារធម៌ គឺផលសមាបត្តិច្រើន ។ បទថា បច្ចវេក្ខណាពហុលោ បានដល់ កាលមានវិហារធម៌ គឺវិបស្សនា រមែងជា អ្នកមានការពិចារណាវិបស្សនាច្រើន កាលមានវិហារធម៌ គឺផលសមាបត្តិ រមែងជាអ្នកមានការពិចារណាផលសមាបត្តិច្រើន ។ បទថា សេក្ខប្បដិសម្ភិទប្បត្តោ បានដល់ នៅជាព្រះសេក្ខៈនៅឡើយសម្រេចបដិសម្ភិទា ។ បទថា អសេក្ខប្បដិសម្ភិទប្បត្តោ ក៏យ៉ាងនោះ ។ ក្នុងបទថា សាវកបរមិប្បត្តោ នេះមានវិនិច្ឆ័យដូចតទៅនេះថា ការដល់ ត្រើយនៃសាវកញ្ញាណ ៦៧ របស់ព្រះមហាសាវ័ក អ្នកប្រសើរជាង សាវ័កអ្នកមានបញ្ញាច្រើនទាំងឡាយ ឈ្មោះថា បារមី បារមីរបស់ព្រះសាវ័ក ឈ្មោះថា សាវកបារមី ។ អ្នកដល់សាវកប