អដ្ឋកថា ឥទិ្ធកថា

ក្បាលទី 58 · ទំព័រ 730

ឥឡូវនេះ ជាការពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ ពណ៌នាក្នុងឥទ្ធិកថា ដែលព្រះសារីបុត្តត្ថេរសម្តែងដល់បុញ្ញានុភាពពោលទុក ហើយបន្ទាប់អំពីបញ្ញាកថា ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងពាក្យសួរទាំងនោះមុន ដូចតទៅនេះថា ពាក្យថា ឫទ្ធិ ប្រែថាដូចម្តេច ជាពាក្យសួរដល់សភាវៈ ។ ពាក្យថា ឫទ្ធិ មានប៉ុន្មានយ ាង ជាពាក្យសួរដល់ប្រភេទ ។ ពាក្យថា មានភូមិបុន្មាន ជាពាក្យសួរ ដល់គ្រឿងប្រកប ។ ពាក្យថា មានបាទប៉ុន្មាន ជាពាក្យសួរដល់ទីតាំង ។ ពាក្យថា មានបទប៉ុន្មាន ជាពាក្យសួរដល់ហេតុជិត ។ ពាក្យថា មានមូល ប៉ុន្មាន ជាពាក្យសួរដល់ហេតុខាងដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យឆ្លើយដូចតទៅនេះថា បទថា ឥជ្ឈនដ្ឋេន ឥទ្ធិ អធិប្បាយថា ដោយអត្ថថា សម្រេច និងដោយអត្ថថា បានចំពោះ ព្រោះ វត្ថុណាសម្រេចនិងបានចំពោះ លោកពោលវត្ថុនោះថា រមែងសម្រេច សម ដូចព្រះមានព្រះភាគត្រាស់ទុក ( ក្នុងខុទ្ទកនិកាយសុត្តនិបាត ) ថា កាល សត្វប្រាថ្នាកាមណា បើកាមនោះសម្រេចដល់សត្វនោះ ដូច្នេះ ។ គប្បីជ្រាប ( តាម ) ពាក្យថា ឈ្មោះថា ឥទ្ធិ ព្រោះនេក្ខម្មៈ ឈ្មោះថា បាដិហារ្យ ព្រោះកម្ចាត់បង់កាមច្ឆន្ទៈ ជាដើម ។ គប្បីជ្រាបន័យដទៃដូចតទៅ ឈ្មោះ ។ ថា ឥទ្ធិ ព្រោះអត្ថថា សម្រេច ពាក្យនេះជាឈ្មោះរបស់ឧបាយសម្បទា ( ការដល់ព្រមដោយឧបាយ ) ពិតណាស់ ឧបាយសម្បទា រមែងសម្រេច ព្រោះជួបនូវផលតាមបំណង សមដូចទេវតាពោលទុក ( ក្នុងសំយុត្តនិកាយសឡាយតនវគ្គ ) ថា ចិត្តគហបតីនេះ មានសីល មានធម៌ល្អ បើ គាត់នឹងតាំងសេចក្តីប្រាថ្នាថា អាត្មាអញគប្បីបានជាស្តេចចក្រពត្តិក្នុងកាលជា អនាគត ( ក៏បាន ) ។