អភិសមយកថា
សំនួរត្រង់ពាក្យថា ការត្រាស់ដឹង តើបុគ្គលត្រាស់ដឹង ដោយធម្មជាតអ្វី ។ បុគ្គលត្រាស់ដឹងដោយចិត្ត ។ បើបុគ្គលត្រាស់ដឹង ដោយចិត្តដូច្នោះបុគ្គលមិនមានញាណក៏ត្រាស់ដឹង ។ បុគ្គលមិនមានញាណ មិនត្រាស់ដឹងទេ ត្រាស់ដឹងតែដោយញាណ ។ បើបុគ្គលត្រាស់ដឹងដោយ ញាណដូច្នោះ បុគ្គលមិនមានចិត្ត ក៏ត្រាស់ដឹង ។ បុគ្គលមិនមានចិត្តមិន ត្រាស់ដឹងទេ ត្រាស់ដឹងដោយចិត្តផង ដោយញាណផង ។ បើបុគ្គលត្រាស់ដឹង ដោយចិត្តផង ដោយញាណផង ដូច្នោះបុគ្គលត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផង ។ បុគ្គលមិនត្រាស់ដឹងដោយកាមាវចរចិត្តផង ដោយញាណផងទេ ។ ដូច្នោះបុគ្គលត្រាស់ដឹងដោយរូបាវចរចិត្តផង ដោយ ញាណផង ។ បុគ្គលមិនត្រាស់ដឹងដោយរូបាវចរចិត្តផង ដោយញាណផង ទេ ។ ដូច្នោះបុគ្គលត្រាស់ដឹងដោយអរូបាវចរចិត្តផង ដោយញាណផង ។ បុគ្គលមិនត្រាស់ដឹងដោយអរូបាវចរចិត្តផង ដោយញាណផងទេ ។ ដូច្នោះ បុគ្គលត្រាស់ដឹង ដោយកម្មស្សកតាចិត្តផង ដោយញាណផង ។ បុគ្គល មិនត្រាស់ដឹង ដោយកម្មស្សកតាចិត្តផង ដោយញាណផងទេ ។ ដូច្នោះ បុគ្គលត្រាស់ដឹងដោយសច្ចានុលោមិកចិត្តផង ដោយញាណផង ។ បុគ្គល មិនត្រាស់ដឹងដោយសច្ចានុលោមិកចិត្តផង ដោយញាណផងទេ ។ ដូច្នោះ បុគ្គលត្រាស់ដឹងដោយអតីតចិត្តផង ដោយញាណផង ។ បុគ្គលមិនត្រាស់ ដឹងដោយអតីតចិត្តផង ដោយញាណផងទេ ។ ដូច្នោះបុគ្គលត្រាស់ដឹង ដោយអនាគតចិត្តផង ដោយញាណផង ។ បុគ្គលមិនត្រាស់ដឹងដោយអនាគតចិត្តផង ដោយញាណផងទេ ។ ដូច្នោះ បុគ្គលត្រាស់ដឹងដោយ បច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង ។ បុគ្គលមិនត្រាស់ដឹងដោយ បច្ចុប្បន្នលោកិយចិត្តផង ដោយញាណផង ត្រាស់ដឹងដោយបច្ចុប្បន្នចិត្ត ផង ដោយញាណផង ក្នុងខណៈនៃលោកុត្តរមគ្គ ។