អដ្ឋកថា វិវេកកថា
ឥឡូវនេះជាការពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ ពោលក្នុងវិវេកកថាដែលមានព្រះសូត្រជាបទនាំ ដែលព្រះសារីបុត្តត្ថេរកាល នឹងសម្តែងអាការនៃការលះ ពោលទុកហើយបន្ទាប់អំពីអភិសមយកថាដែល មានការលះជាទីបំផុត ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងព្រះសូត្រនោះមុន បទថា យេ កេចិ ជាពាក្យ កំណត់មិនមានសេសសល់ ។ បទថា ពលករណីយា បានដល់ ដែល គប្បីធ្វើដោយកម្លាំងជើងនិងកម្លាំងដៃ ។ បទថា កម្មន្តា បានដល់ ការងារ មានការរត់ ការលោត ការភ្ជួរ និងការសាបព្រោះជាដើម ។ បទថា ករីយន្តិ បានដល់ ដែលបុគ្គលមានកម្លាំងទើបធ្វើបាន ។ បទថា សីលំ និស្សាយ បានដល់ ធ្វើចតុប្បារិសុទ្ធិសីលឲ្យជាទីអាស្រ័យ ។ បទថា ភាវេតិ ក្នុងទីនេះ លោកបំណងយកមគ្គភាវនា ជាលោកិយផង ជាលោកុត្តរផង ព្រោះ បុគ្គលមានសីលដាច់ហើយភាវនាមិនចម្រើន ។ [ ១៧៣-១៧៤ ] បទថា វិវេកនិស្សិតំ បានដល់ ដែលអាស្រ័យតទង្គវិវេក សមុច្ឆេទវិវេក និស្សរណវិវេក ។ ការស្ងាត់ ឈ្មោះថា វិវេក ។ ពិតណាស់ ព្រះយោគាវចរនេះ ប្រកបដោយអរិយមគ្គភាវនាក្នុងខណៈនៃ វិបស្សនា រមែងចម្រើនអរិយមគ្គដែលអាស្រ័យតទង្គវិវេកដោយកិច្ច ដែល អាស្រ័យនិស្សរណវិវេកដោយអធ្យាស្រ័យ ក្នុងខណៈនៃមគ្គ រមែងចម្រើន អរិយមគ្គដែលអាស្រ័យសមុច្ឆេទវិវេកដោយកិច្ច ដែលអាស្រ័យនិស្សរណវិវេកដោយអារម្មណ៍ ។ ក្នុងអរិយមគ្គដែលអាស្រ័យវិរាគៈជាដើម ក៏ន័យ នេះដូចគ្នា ។ ពិតណាស់ វិវេកនោះឯង ឈ្មោះថា វិរាគៈ ដោយអត្ថថា ប្រាសចាកតម្រេក ឈ្មោះថា និរោធ ដោយអត្ថថា រំលត់ ឈ្មោះថា វោស្សគ្គ ដោយអត្ថថា លះបង់ ។