អដ្ឋកថា មគង្គនិទ្ទេស

ក្បាលទី 58 · ទំព័រ 833

[ ១៧៥-១៧៦ ] គប្បីជ្រាបវិនិច្ឆ័យក្នុងសុត្តន្តនិទ្ទេស ដូចតទៅនេះថា បទថា សម្មាទិដ្ឋិយា ជាឆដ្ឋីវិភត្តិ ។ នៃសម្មាទិដ្ឋិដែលប្រព្រឹត្តទៅដោយ ការប្រកបតាម និងដោយអារម្មណ៍តាមដែលប្រកបបាន ក្នុងឈានវិបស្សនា មគ្គ ផលនិងនិព្វាន និងក្នុងចិត្តដែលសម្បយុត្តដោយលោកិយវិរតិ គឺនៃ សម្មាទិដ្ឋិដែលកើតជាមួយគ្នាដោយជាសាមញ្ញលក្ខណៈ ។ បទថា វិក្ខម្ភនវិវេកោ បានដល់ សេចក្តីស្ងាត់ដោយការគ្របសង្កត់ទុក ដោយអំណាច ការធ្វើឲ្យឆ្ងាយ ។ នូវអ្វី នូវនីវរណៈទាំងឡាយ ។ បទថា បឋមជ្ឈានំ ភាវយតោ ជាដើម លោកពោលដល់បឋមជ្ឈាននោះឯង ដោយការគ្រប សង្កត់ទុក ។ កាលលោកពោលដល់បឋមជ្ឈាននោះ ក៏ជាការពោលដល់ សូម្បីឈានដ៏សេសដូចគ្នា ។ សម្មាទិដ្ឋិ ឈ្មោះថា មានវិវេក ព្រោះសម្មាទិដ្ឋិមានសូម្បីក្នុងឈានទាំងឡាយ ។ បទថា តទង្គវិវេកោ បានដល់ ការស្ងាត់ដោយវិបស្សនាញាណ នោះ ៗ ។ បទថា ទិដ្ឋិគតានំ លោកពោលដល់ការស្ងាត់ចាកទិដ្ឋិនោះឯង ព្រោះការស្ងាត់ចាកទិដ្ឋិធ្វើបានលំបាក និងជាប្រធាន ។ កាលលោកពោល ដល់ការស្ងាត់ចាកទិដ្ឋិនោះ ក៏ជាការពោលដល់ការស្ងាត់ មាននិច្ចសញ្ញាជាដើម ។ បទថា និព្វេធភាគិយំ សមាធឹ បានដល់ សមាធិសម្បយុត្ត ដោយវិបស្សនា ។ បទថា សមុច្ឆេទវិវេកោ បានដល់ ការស្ងាត់ដោយ ការកាត់ផ្តាច់កិលេសទាំងឡាយ ។ បទថា លោកុត្តរំ ខយគាមិមគ្គំ បាន ដល់ លោកុត្តរមគ្គដែលឲ្យដល់និព្វាន ពោលគឺការអស់ទៅ ។ បទថា បដិប្បស្សទ្ធិវិវេកោ បានដល់ សេចក្តីស្ងាត់ក្នុងការស្ងប់កិលេសទាំងឡាយ ។ បទថា និស្សរណវិវេកោ បានដល់ ស្ងាត់ចាកសង្ខារដែលជាការរលាស់ ចេញចាកសង្ខតធម៌ទាំងអស់ ។ បទថា ឆន្ទជាតោ ហោតិ បានដល់ ជា អ្នកកើតសេចក្តីពេញចិត្តក្នុងធម៌ ក្នុងចំណែកខាងដើម ។