ចរិយាកថា

ក្បាលទី 58 · ទំព័រ 837

ពាក្យថា ចរិយា បានដល់ចរិយា ៨ គឺឥរិយាបថចរិយា ១ អាយតនចរិយា ១ សតិចរិយា ១ សមាធិចរិយា ១ ញាណចរិយា ១ មគ្គចរិយា ១ បត្តិចរិយា ១ លោកត្ថចរិយា ១ ។ ការប្រព្រឹត្តិក្នុងឥរិយាបថទាំង ៤ ឈ្មោះថា ឥរិយាបថចរិយា ។ ការ ប្រព្រឹត្តិក្នុងអាយតនៈ ៦ ទាំងខាងក្នុងនិងខាងក្រៅ ឈ្មោះថា អាយតនចរិយា ។ ការប្រព្រឹត្តិក្នុងសតិប្បដ្ឋាន ៤ ឈ្មោះថា សតិចរិយា ។ ការ ប្រព្រឹត្តក្នុងឈាន ៤ ឈ្មោះថា សមាធិចរិយា ។ ការប្រព្រឹត្តិក្នុងអរិយសច្ច ៤ ឈ្មោះថា ញាណចរិយា ។ ការប្រព្រឹត្តិក្នុងអរិយមគ្គ ៤ ឈ្មោះថា មគ្គចរិយា ។ ការប្រព្រឹត្តិក្នុងសាមញ្ញផល ៤ ឈ្មោះថា បត្តិចរិយា ។ ការប្រព្រឹត្តិក្នុងព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទាំងឡាយ ក្នុងព្រះបច្ចេកពុទ្ធ ដោយចំណែកខ្លះ ក្នុងសាវ័កទាំងឡាយដោយចំណែកខ្លះ ឈ្មោះថា លោកត្ថចរិយា ។ ឯឥរិយាបថចរិយា សម្រាប់បុគ្គលអ្នកបរិបូណ៌ដោយបណិធិ ( ការប្រាថ្នា ) អាយតនចរិយា សម្រាប់បុគ្គលអ្នកមានទ្វារគ្រប់គ្រងក្នុង ឥន្ទ្រិយទាំងឡាយ សតិចរិយា សម្រាប់បុគ្គលអ្នកមានកិរិយានៅដោយមិន ប្រមាទ សមាធិចរិយា សម្រាប់បុគ្គលអ្នកប្រកបក្នុងអធិចិត្ត ញាណចរិយា សម្រាប់បុគ្គល អ្នកបរិបូណ៌ដោយប្រាជ្ញា មគ្គចរិយា សម្រាប់បុគ្គលអ្នក ប្រតិបត្តិត្រូវ បត្តិចរិយា សម្រាប់បុគ្គលអ្នកបានសម្រេចផលហើយ លោ- កត្ថចរិយា សម្រាប់ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធទាំងឡាយ សម្រាប់ព្រះ បច្ចេកពុទ្ធទាំងឡាយដោយចំណែកខ្លះ សម្រាប់សាវ័កទាំងឡាយដោយចំណែក ខ្លះ នេះចរិយា ៨ ។