អដ្ឋកថា ចរិយាកថា
ក្បាលទី 58 · ទំព័រ 839
[ ១៨៦-១៨៨ ] ឥឡូវនេះ ដើម្បីសម្តែងឧបាយការធ្វើឲ្យជាក់ច្បាស់ នូវនិព្វាន ពោលគឺនិស្សរណវិវេក ដែលជាសេចក្តីស្ងាត់យ៉ាងក្រៃលែងក្នុង លំដាប់វិវេកកថា និងដើម្បីសម្តែងការធ្វើកិរិយាដែលជាប្រយោជន៍និងសេចក្តី សុខដល់សត្វលោកនៃបុគ្គល ដែលធ្វើឲ្យជាក់ច្បាស់នូវនិរោធហើយ ដោយ ប្រការនោះ ទើបព្រះសារីបុត្តត្ថេរពោលចរិយាកថាដែលសម្តែងទុកហើយក្នុង ឥន្ទ្រិយកថាទៀត ។ ការពណ៌នាសេចក្តីនៃចរិយាកថានោះ ខ្ញុំពោលទុកហើយ ក្នុងឥន្ទ្រិយកថានោះឯង ដោយប្រការដូច្នេះ ។