អដ្ឋកថា បាដិហារិយកថា

ក្បាលទី 58 · ទំព័រ 845

ឥឡូវនេះជាការពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ ពោលក្នុងបាដិហារិយកថា ដែលមានព្រះសូត្រជាបទនាំដែលព្រះសារីបុត្តត្ថេរ កាលសម្តែងដល់បាដិហារ្យ មានការប្រៀនប្រដៅប្រយោជន៍ដល់លោកជាទីបំផុត ពោលទុកហើយ បន្ទាប់អំពីអរិយកថាដែលមានលោកត្ថចរិយាជាទីបំផុត ។ ក្នុងព្រះសូត្រនោះ គប្បីជ្រាបសេចក្តីដូចតទៅនេះមុន បទថា បដិហារិយានិ បានដល់ បាដិហារ្យដោយអំណាចនៃការនាំវត្ថុ ជាសឹកសត្រូវចេញ ទៅ ។ បទថា ឥទ្ធិបដិហារិយំ ឈ្មោះថា ឥទ្ធិ ដោយអំណាចឲ្យសម្រេច ឈ្មោះថា បដិហារិយ ដោយអំណាចការនាំចេញទៅ បាដិហារ្យគឺ ឥទ្ធិ ឈ្មោះថា ឥទ្ធិប្បាដិហារ្យ ។ ចំណែកក្នុងបាដិហារ្យក្រៅនេះ ឈ្មោះថា អាទេសនា ដោយអំណាច ការដាក់ចិត្ត ឈ្មោះថា អនុសាសនី ដោយអំណាចការប្រៀនប្រដៅ ។ បទ ដ៏សេសមានន័យដូចពោលហើយនោះឯង ។ បទថា ឥធ បានដល់ ក្នុងលោកនេះ ។ បទថា ឯកច្ចោ បានដល់ បុគ្គលមួយ ។ ឥទ្ធិប្បាដិហារិយនិទ្ទេសមានអត្ថដូចពោលទុកហើយ ខាងដើម ។ បទថា និមិត្តេន អាទិសតិ បានដល់ រមែងពោលដោយ និមិត្តដែលមកហើយដោយនិមិត្តដែលទៅហើយឬដោយនិមិត្តដែលតាំងនៅ ។ បទថា ឯវម្បិ តេ មនោ បានដល់ ចិត្តរបស់លោកជាយ៉ាងនេះ មាន សោមនស្ស មានទោមនស្ស ឬសម្បយុត្តដោយកាមវិតក្កៈជាដើម ។ អបិ សព្ទ ជាសម្បិណ្ឌនត្ថៈ ( មានសេចក្តីរួមគ្នា ) ។ បទថា ឥត្ថម្បិ តេ មនោ បានដល់ សម្តែងប្រការផ្សេងៗក្នុងចិត្ត សូម្បីនីមួយ ៗ អំពីចិត្តមានសោមនស្សជាដើម ។ បទថា ឥតិបិ តេ ចិត្តំ បានដល់ ចិត្តរបស់លោកសូម្បី យាងនេះ អធិប្បាយថា ចិត្តគិតដល់ប្រយោជន៍នេះៗ បានដល់រមែងពោល សូម្បីច្រើនជាងថា រឿងនេះនិងរឿងនេះដទៃអំពីចិត្ត មានហើយ រមែងមាន នឹងមាន ។ បទថា តថេវ តំ ហោតិ នោ អញ្ញថា បានដល់ ការ ទាយចិត