សមសីសកថា

ក្បាលទី 58 · ទំព័រ 852

បញ្ញា គឺការមិនតាំងឡើង ព្រោះការផ្តាច់ផ្តិលដោយប្រពៃ ព្រោះការរលត់នៃធម៌ទាំងពួង ឈ្មោះថា សមសីសដ្ឋញ្ញាណ ( ញាណ ក្នុងអត្ថថា ស្ងប់និងជាប្រធាន ) ។ ពាក្យថាធម៌ទាំងពួង បានដល់ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ កុសលធម៌ អកុសលធម៌ អព្យាកតធម៌ កាមាវចរធម៌ រូបាវចរធម៌ អរូបាវចរធម៌ អបរិយាបន្នធម៌ ។ ពាក្យថា ការផ្តាច់ផ្តិលដោយប្រពៃ អធិប្បាយថា ផ្តាច់ផ្តិលដោយប្រពៃ នូវកាមច្ឆន្ទៈដោយនេក្ខម្មៈ ផ្តាច់ផ្តិលដោយប្រពៃនូវព្យាបាទ ដោយមិនមាន ព្យាបាទ ផ្តាច់ផ្តិលដោយប្រពៃនូវថីនមិទ្ធៈដោយអាលោកសញ្ញា ផ្តាច់ផ្តិល ដោយប្រពៃនូវឧទ្ធច្ចៈដោយការមិនរាយមាយ ផ្តាច់ផ្តិលដោយប្រពៃនូវវិចិកិច្ឆាដោយការកំណត់នូវធម៌ ផ្តាច់ផ្តិលដោយប្រពៃនូវអវិជ្ជា ដោយញាណ ផ្តាច់ផ្តិលដោយប្រពៃនូវសេចក្តីមិនត្រេកអរដោយបាមោជ្ជៈ ផ្តាច់ផ្តិលដោយ ប្រពៃនូវនីវរណៈទាំងឡាយដោយបឋមជ្ឈាន ។ បេ ។ ផ្តាច់ផ្តិលដោយប្រពៃ នូវកិលេសទាំងពួងដោយអរហត្តមគ្គ ។ ពាក្យថា ការរលត់ អធិប្បាយថា រំលត់កាមច្ឆន្ទៈដោយ នេក្ខម្មៈ រំលត់ព្យាបាទដោយអព្យាបាទ រំលត់ថីនមិទ្ធៈដោយអាលោកសញ្ញា រំលត់ឧទ្ធច្ចៈដោយការមិនរាយមាយ រំលត់វិចិកិច្ឆាដោយការកំណត់នូវធម៌ រំលត់អវិជ្ជាដោយញាណ រំលត់នូវសេចក្តីមិនត្រេកអរដោយបាមុជ្ជៈ រំលត់ នូវនីវរណៈទាំងឡាយ ដោយបឋមជ្ឈាន ។ បេ ។ រំលត់នូវកិលេសទាំងពួង ដោយអរហត្តមគ្គ ។ ពាក្យថា ការមិនតាំងឡើង អធិប្បាយថា កាលបុគ្គលបាននូវនេក្ខម្មៈ កាមច្ឆន្ទៈតាំងឡើងមិនបាន កាលបុគ្គលបាននូវអព្យាបាទ ព្យាបាទតាំងឡើង មិនបាន កាលបុគ្គលបាននូវអាលោកសញ្ញា ថីនមិទ្ធៈ តាំងឡើងមិនបាន កាលបុគ្គលបាននូវសេចក្តីមិនរាយមាយ ឧទ្ធច្ចៈតាំងឡើងមិនបាន កាល បុគ្គលបាននូវការកំណត់ធម៌