អដ្ឋកថា សមសីសកថា

ក្បាលទី 58 · ទំព័រ 855

[ ១៩៤-១៩៦ ] ឥឡូវនេះដើម្បីសម្តែងភាពដែលសមសីសៈសង្គ្រោះ ចូលក្នុងឥទ្ធិបាដិហារិយៈ ដែលជាបាដិហារ្យខាងដើម ក្នុងលំដាប់នៃបាដិហារិយកថា ថាជាឥទ្ធិបាដិហារិយៈ ទើបព្រះសារីបុត្តត្ថេរ ពោលសមសីសកថា សូម្បីដែលលោកសម្តែងទុកហើយ ក្នុងញាណកថាទៀត ដោយសម្ពន្ធនិង ឥទ្ធិប្បាដិហារិយៈ ។ ការពណ៌នាសេចក្តីរបស់សមសីសកថានោះ ខ្ញុំបាន ពោលទុកហើយក្នុងញាណកថានោះឯង ដោយប្រការដូច្នេះ ។