សាវត្ថីបរិបុណ្ណនិទាន
ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះមាន ៤ សតិប្បដ្ឋាន ៤ តើអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណា ឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈានិងទោមនស្សក្នុងលោក ១ ជា អ្នកពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ បេ ។ នូវចិត្តក្នុងចិត្ត ១ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជា អ្នកដឹងខ្លួន មានស្មារតី គប្បីកម្ចាត់បង់នូវអភិជ្ឈានិងទោមនស្សក្នុងលោក ១ ម្នាលភិក្ខុទាំងឡាយ នេះឯងសតិប្បដ្ឋាន ៤ ។ ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយ តើដូចម្តេច ។ បុគ្គលពួកមួយក្នុងលោកនេះ ពិចារណាឃើញនូវពួកដីថា មិនទៀង មិន មែនថា ទៀងទេ ពិចារណាឃើញនូវពួកដីថា ជាទុក្ខ មិនមែនថា ជាសុខទេ ពិចារណាឃើញនូវពួកដីថា មិនមែនខ្លួន មិនមែនថា ជាខ្លួនទេ រមែងនឿយណាយ មិនរីករាយទេ រមែងជិនណាយ មិនត្រេកអរទេ រមែងរំលត់ មិន ឲ្យកើតទេ រមែងលះបង់ មិនប្រកាន់ទេ កាលពិចារណាឃើញថា មិនទៀង រមែងលះបង់សេចក្តីសម្គាល់ថា ទៀង កាលពិចារណាឃើញថា ជាទុក្ខ រមែងលះបង់នូវសេចក្តីសម្គាល់ថា ជាសុខ កាលពិចារណាឃើញថា មិន មែនខ្លួន រមែងលះបង់នូវសេចក្តីសម្គាល់ថាខ្លួន កាលនឿយណាយ រមែង លះបង់នូវសេចក្តីរីករាយ កាលជិនណាយ រមែងលះបង់តម្រេក កាល រំលត់ រមែងលះបង់នូវការកើត កាលលះបង់ រមែងលះបង់នូវការប្រកាន់ បុគ្គលពិចារណាឃើញនូវកាយដោយអាការទាំង ៧ នេះ កាយឈ្មោះថា ឧបដ្ឋាន មិនឈ្មោះថា សតិទេ ឯសតិឈ្មោះថា ឧបដ្ឋានផង ឈ្មោះថា សតិផង បុគ្គលពិចារណាឃើញនូវកាយនោះដោយសតិនោះ ដោយញាណ នោះ ព្រោះហេតុនោះ លោកពោលថា កាយេកាយានុបស្សនាសតិប្បដ្ឋានភាវនា ដោយប្រការដូច្នេះ