អដ្ឋកថា សតិប្បដ្ឋានកថា

ក្បាលទី 58 · ទំព័រ 863

ឥឡូវនេះ ជាការពណ៌នាសេចក្តីតាមលំដាប់ដែលមិនធ្លាប់ ដែលមានព្រះសូត្រជាបទនាំ ដែលព្រះសារីបុត្តត្ថេរសម្តែងអនុបស្សនាវិសេស ៧ យ៉ាង ដែលធ្វើឥទ្ធិប្បាដិហារ្យដែល ខ្លួនពោលទុហើយឲ្យសម្រេច ពោលទុកហើយក្នុងលំដាប់នៃសមសីសកថា ។ ក្នុងបទទាំងនោះ គប្បីជ្រាបសេចក្តីក្នុងព្រះសូត្រមុន បទថា ចត្តារោ ជាការកំណត់ចំនួន ដោយពាក្យនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែង ការកំណត់សតិប្បដ្ឋានទុកថា មិនតិចជាងនោះ មិនច្រើនជាងនោះ ។ បទថា ឥមេ ជាពាក្យសម្តែងវត្ថុដែលគួរសម្តែង ។ បទថា ភិក្ខវេ ជាពាក្យត្រ ាស់ហៅបុគ្គលអ្នកទទួលធម៌ ។ បទថា សតិប្បដ្ឋានា បានដល់ ទីតាំង នៃសតិ ៣ យ៉ាង គឺអារម្មណ៍ជាទីត្រាច់ទៅនៃសតិ ១ ភាពដែលសាស្តាមិនមានការត្រេកអរ មិនត្រេកអរក្នុងសាវ័កទាំងឡាយដែលបដិបត្តិ ៣ យ៉ាង ១ និងតួសតិឯង ១ ។ អារម្មណ៍ជាទីត្រាច់ទៅនៃសតិហៅថា សតិប្បដ្ឋាន មកក្នុងបាលី ( សំយុត្តនិកាយមហាវារវគ្គ ) ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ សេចក្តីកើតឡើងនិងសូន្យទៅនៃសតិប្បដ្ឋាន ៤ ដូច្នេះជាដើម ។ ពាក្យ នោះមានអធិប្បាយថា ឈ្មោះថា បដ្ឋាន ព្រោះអត្ថថា ជាទីតាំង ។ អ្វីតាំង សតិតាំង ។ ទីតាំងនៃសតិ ឈ្មោះថា សតិប្បដ្ឋាន ។ ភាពដែលសាស្តា មិនមានការត្រេកអរ មិនមានការមិនត្រេកអរ ក្នុង សាវ័កទាំងឡាយដែលបដិបត្តិ ៣ យាង ហៅថា សតិប្បដ្ឋាន ក្នុងព្រះបាលី ( មជ្ឈិមនិកាយឧបរិបណ្ណាសក ) ថា ឯសតិប្បដ្ឋានមាន ៣ ប្រការ ជាធម៌ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើប គួរប្រៀនប្រដៅនូវគណៈបាន ដូច្នេះ ។