កថា
ពាក្យថា បុគ្គលមិនមានសេចក្តីស្រេកឃ្លាន រមែងរួច បាន ដល់វិមោក្ខ វិជ្ជា វិមុត្តិ អធិសីល អធិចិត្ត អធិប្បញ្ញា បស្សទ្ធិ ញាណ ទស្សនៈ សុទ្ធិ នេក្ខម្មៈ និស្សរណៈ បវិវេក វោស្សគ្គៈ ចរិយា ឈាន វិមោក្ខ ភាវនា អធិដ្ឋាននិងការរស់នៅ ។ ពាក្យថា មិនមានសេចក្តីស្រេកឃ្លាន គឺមិនមានសេចក្តីស្រេកឃ្លាន រមែងរួចចាកកាមច្ឆន្ទៈដោយនេក្ខម្មៈ មិនមានសេចក្តីស្រេកឃ្លាន រមែងរួច ចាកព្យាបាទដោយមិនមានព្យាបាទ ។ បេ ។ មិនមានសេចក្តីស្រេកឃ្លានរមែង រួចចាកនីវរណៈដោយបឋមជ្ឈាន ។ បេ ។ មិនមានសេចក្តីស្រេកឃ្លានរមែង រួចចាកកិលេសទាំងពួងដោយអរហត្តមគ្គ ។ ពាក្យថា វិមោក្ខ សេចក្តីថា សភាវៈរួចចាកកាមច្ឆន្ទៈដោយនេក្ខម្មៈ ហេតុនោះឈ្មោះថា វិមោក្ខ សភាវៈរួចចាកព្យាបាទដោយមិនមានព្យាបាទ ហេតុនោះឈ្មោះថា វិមោក្ខ ។ បេ ។ សភាវៈរួចចាកនីវរណៈដោយបឋមជ្ឈានហេតុ នោះឈ្មោះថា វិមោក្ខ ។ បេ ។ សភាវៈរួចចាកកិលេសទាំងពួងដោយ អរហត្តមគ្គ ហេតុនោះឈ្មោះថា វិមោក្ខ ។ ពាក្យថា វិជ្ជាវិមុត្តិ គឺឈ្មោះថា វិជ្ជា ព្រោះដឹងនេក្ខម្មៈ ឈ្មោះថា វិមុត្តិ ព្រោះរួចចាកកាមច្ឆន្ទៈ ឈ្មោះថា វិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹងរមែងរួច កាលរួចរមែងដឹង ឈ្មោះថា វិជ្ជា ព្រោះដឹងអព្យាបាទ ឈ្មោះថា វិមុត្តិ ព្រោះរួចចាកព្យាបាទ ឈ្មោះថា វិជ្ជាវិមុត្តិ ព្រោះបុគ្គលកាលដឹងរមែងរួច កាលរួចរមែងដឹង ។ បេ ។ ឈ្មោះថា វិជ្ជា ព្រោះដឹងអរហត្តមគ្គ ឈ្មោះថា វិមុត្តិ ព្រោះរួចចាកកិលេសទាំងពួង ឈ្មោះថា វិជ្ជាវិមុត្តិ ព្រោះបុគ្គលកាល ដឹងរមែងរួច កាលរួចរមែងដឹង ។