កថា
ឥឡូវនេះ ព្រះមហាថេរៈបំណងនឹងសរសើរធម៌ គឺសមថៈ វិបស្សនា មគ្គ និព្វាន ដែលលោកសម្តែងទុកហើយក្នុងបដិសម្ភិទាមគ្គទាំងអស់ បន្ទាប់អំពីវិបស្សនាកថាដោយបរិយាយផ្សេងៗ ដោយការផ្សេងគ្នានៃ អាការ ទើបលើកបទមាតិកា ១៩ មានបទថា និច្ឆាតោ ជាដើម ហើយ ពោលមាតិកាកថា ដោយចង្អុលបង្ញាញបទមាតិកាទាំងនោះ ។ បន្ទាប់អំពី នេះទៅនឹងពណ៌នាសេចក្តីតាមលំដាប់ ដែលមិនធ្លាប់ពណ៌នានៃមាតិកាកថា នោះ ។ គប្បីជ្រាបវិនិច្ឆ័យ ក្នុងមាតិកាមុន បទថា និច្ឆាតោ បានដល់ បុគ្គលមិនមានសេចក្តីស្រេកឃ្លាន ។ ពិតណាស់ កិលេសសូម្បីទាំងអស់ ឈ្មោះថា មិលាតា ព្រោះប្រកបដោយការបៀតបៀនក្នុងខាងដើម សូម្បី រាគៈដែលប្រព្រឹត្តទៅមិនដាច់ ក៏ដុតរាងកាយ នឹងពោលទៅថ្វីដល់កិលេស ដទៃ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគត្រាស់កិលេសទុក ៣ យ៉ាង ដែល ជាប្រធានរបស់កិលេស ( ក្នុងខុទ្ទកនិកាយឥតិវុត្តក ) ថា ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះមាន ៣ យ៉ាង ។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១ ដូច្នេះ ។ សូម្បីកិលេសដែលប្រកបដោយរាគៈ ទោសៈ មោហៈនោះ ក៏រមែងដុតរោលដូចគ្នា ។ ឈ្មោះថា និច្ឆាតោ ព្រោះមិន មានកិលេសដែលកើតហើយយ៉ាងនេះ ។ បុគ្គលមិនមានការស្រេកនោះ គឺ អ្វី ។ គប្បីឃើញថា ជាវិមោក្ខដោយការពាក់ព័ន្ធនិងការរួចផុត ។ ឈ្មោះ ថា មោក្ខោ ព្រោះអត្ថថា ផុត ឈ្មោះថា វិមោក្ខោ ព្រោះអត្ថថា រួចផុត ។ នេះជាបទមាតិកា ១ បទ ។ បទថា វិជ្ជាវិមុត្តិ បានដល់ វិមុត្តិ គឺវិជ្ជា នេះជាបទមាតិកា ១ បទ ។ បទថា ឈានវិមោក្ខោ បានដល់ វិមោក្ខ គឺឈាន ។ នេះជាបទមាតិកា ១ បទ ។ បទមាតិកាដ៏សេសជាបទចំពោះ មួយបទៗ ព្រោះហេតុនោះទើបជាបទមាតិកា ១៩ បទដោយប្រការដូច្នេះ ។