សុមេធកថា

ក្បាលទី 59 · ទំព័រ 17

នេះ មានក្នុងពុទ្ធវង្សហើយក៏ពិត តែយល់បានលំបាក ព្រោះជាគាថាព័ន្ធ ព្រោះហេតុនោះ ខ្ញុំនឹងពោលសុមេធកថានោះ មួយអន្លើដោយការពង្រីក សេចក្តីក្នុងគាថាព័ន្ធ ក្នុងវគ្គនោះៗ ផងដែរ ។ ក្នុងទីបំផុត ៤ អសង្ខេយ្យក្រៃលែងដោយសែនកប្ប រាប់អំពីភទ្ទកប្បនេះ ទៅ មាននគរមួយឈ្មោះថា អមរវតី និងឈ្មោះមួយទៀតថា អមរ ដែលអឺងកងដោយសំឡេង ១០ ប្រការ ដែលលោកពោលក្នុងពុទ្ធវង្សថា ក្នុង ៤ អសង្ខេយ្យ និងមួយសែនកប្ប មាននគរឈ្មោះអមរវតី ជា នគរគួរពិតពិលរមិលមើល ជាទីរីករាយនៃចិត្ត ជានគរបរិបូណ៌ដោយបាយ និងទឹក ទាំងមិនស្ងាត់ដោយមានសំឡេង ១០ យ៉ាង ។ បណ្តាបទទាំងនោះ បទថា ទសហិ សទ្ទេហិ អវិវិត្តំ សេចក្តីថា ជា នគរមិនស្ងាត់ចាកសំឡេង ១០ ប្រការ គឺសំឡេងដំរី សំឡេងសេះ សំឡេង រថ សំឡេងស្គរ សំឡេងសម្ភោរ សំឡេងពិណ សំឡេងច្រៀង សំឡេង ស័ង្ខ សំឡេងឈិង និងសំឡេងជាគម្រប់ ១០ ថា ចូរបរិភោគ ចូរផឹក ចូរទំពា ។ ទ្រង់ចែកចំពោះសំឡេងទាំងនោះ ទើបត្រាស់គាថានេះ ក្នុង ពុទ្ធវង្សថា គឺសំឡេងដំរី សំឡេងសេះ សំឡេងស្គរ សំឡេងស័ង្ខ និងសំឡេង រថជាដើម ។ ទាំងជានគរគឹកកងដោយសំឡេង ដែលប្រកបដោយបាយ និងទឹកថា ចូរស៊ី ចូរផឹក ។ ហើយពោលបន្តថា ជានគរសម្បូរដោយសត្វ និងគ្រឿងឧបករណ៍ទាំងពួង បរិបូណ៌ ដោយការងារគ្រប់យ៉ាង បរិបូណ៌ដោយកែវ ៧ ប្រការ កុះករដោយជនជាតិផ្សេងៗ សម្រេច ( ដោយគ្រឿងបរិភោគ និងឧបភោគទាំងពួង ) ដូចជានគរនៃទេវតា ជាទីនៅនៃជន អ្នកមានបុណ្យទាំងឡាយ ។