អវិទូរេនិទានកថា

ក្បាលទី 59 · ទំព័រ 121

កាលព្រះពោធិសត្វនៅក្នុងតុសិតបុរីនោះឯង កោលាហល ដែលហៅ ថា ពុទ្ធកោលាហល បានកើតឡើងហើយ ។ ពិតហើយ ក្នុងលោក រមែង មានកោលាហលធំ ៣ ប្រការ កើតឡើង គឺកប្បកោលាហល ១ ពុទ្ធកោលាហល ១ ចក្កវត្តិកោលាហល ១ ។ បណ្តាកោលាហលទាំង ៣ នោះ ទេវតាជាន់កាមាវចរ ឈ្មោះលោកព្យូហៈ ជ្រាបថា អំណឹះតទៅ ១ សែនឆ្នាំ នឹងកើតហេតុការណ៍វិនាសកប្ប ទើបរំសាយសក់ មានមុខជោកដោយទឹកភ្នែក យកដៃជូតទឹកភ្នែក ស្លៀក សំពត់ក្រហម កាឡាខ្លួនខុសប្រក្រតីច្រើនបែបយ៉ាង ត្រាច់ទៅក្នុងផែនដី មនុស្ស ពោលយ៉ាងនេះថា អ្នកនិទ៌ុក្ខទាំងឡាយ កន្លង ១ សែនឆ្នាំ អំពី នេះទៅ នឹងកើតហេតុការណ៍វិនាសកប្ប លោកនេះនឹងវិនាស មហាសមុទ្រ នឹងរីង មហាប្រឹថពីនេះ និងភ្នំសិនេរុ នឹងត្រូវភ្លើងឆេះ នឹងវិនាស លោកវិនាស នឹងមានរហូតដល់ព្រហ្មលោក អ្នកនិទ៌ុ៌ក្ខទាំងឡាយ សូមអ្នកទាំងឡាយ ចម្រើនមេត្តា ករុណា មុទិតា ឧបេក្ខា ចូរបម្រើមាតាបិតា ចូរប្រព្រឹត្តឱន លំទោនចំពោះត្រកូលរេមោច្បង នេះឈ្មោះថា កប្បកោលាហល ។ ពួកលោកបាលទេវតាជ្រាបថា កាលកន្លងទៅ ១០០០ ឆ្នាំ ព្រះ សព្វញ្ញូពុទ្ធ នឹងកើតឡើងក្នុងលោក ទើបត្រាច់ប្រកាសថា នែលោកនិទុ៌ក្ខ ទាំងឡាយ កន្លង ១០០០ ឆ្នាំអំពីនេះទៅ ព្រះសព្វញ្ញូពុទ្ធនឹងកើតឡើងក្នុង លោក នេះ ឈ្មោះថា ពុទ្ធកោលាហល ។ ទេវតាទាំងឡាយជ្រាបថា កន្លងទៅ ១០០ ឆ្នាំ ស្តេចចក្រពត្តិនឹងកើត ឡើង ទើបត្រាច់ប្រកាសថា នែអ្នកនិទុ៌ក្ខទាំងឡាយ កន្លងទៅ ១០០ ឆ្នាំអំពី នេះ ស្តេចចក្រពត្តិនឹងកើតឡើងក្នុងលោក នេះ ឈ្មោះថា ចក្កវត្តិកោលាហល នេះគឺកោលាហលធំ ៣ យ៉ាង ។ បណ្តាកោលាហលទាំង ៣ នោះ ទេវតាក្នុងម៉ឺនចក្កវាឡទាំងមូល បាន ស្តាប់សំឡេងពុទ្ធកោលាហលហើយ ទើបរួមប្រជុំគ្នា បានជ្រាបថា សត្វ