សន្តិកេនិទានកថា

ក្បាលទី 59 · ទំព័រ 181

សន្តិកេនិទាន លោកពោលថា បានដល់ រឿងដែលកើតឡើងតែមួយ រឿងក្នុងទីផ្សេងៗ ដូចពាក្យថា សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង វត្តជេតពន ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ដូច្នេះ និងថា ទ្រង់គង់នៅក្នុងកូដាគារសាលា ត្រង់ព្រៃមហាវ័ន ក្បែរក្រុង វេសាលី ដូច្នេះជាដើម លោកពោលយ៉ាងនេះក៏ពិត តែទោះជាយ៉ាងនោះ គប្បីជ្រាបសន្តិកេនិទាននោះ តាំងអំពីដើមដូចតទៅ ព្រះមានព្រះភាគ ទ្រង់គង់លើជយបល្ល័ង្ក ទ្រង់បន្លឺឧទានហើយ មាន ព្រះតម្រិះយ៉ាងនេះថា តថាគតអន្ទោលទៅអស់ ៤ អសង្ខេយ្យ និង ១ សែនកប្ប ព្រោះហេតុនៃបល្ល័ង្កនេះ ព្រោះហេតុនៃបល្ល័ង្កនេះទៀតនោះឯង តថាគតបានកាត់ក្បាល ដែលប្រដាប់ហើយ ត្រង់កឲ្យទៅជាទាន អស់កាល មានប្រមាណបុណ្ណេះ តថាគតខ្វេះភ្នែកដែលបន្តក់ល្អហើយ និងពុះទ្រូង រូង យកហទយៈឲ្យទៅហើយ តថាគតឲ្យបុត្រ ដូចជាជាលីកុមារ ឲ្យធីតា ដូចជា កណ្ហាជិនាកុមារី និងឲ្យភរិយា ដូចព្រះនាងមទ្រីទេវី ដើម្បីជាខ្ញុំបម្រើរបស់ អ្នកដទៃ បល្ល័ង្ករបស់តថាគតនេះ ជាបល្ល័ង្កជ័យ ជាបល្ល័ង្កមាំទាំ កាល តថាគតអង្គុយលើបល្ល័ង្កនេះ តម្រិះបានពេញបរិបូណ៌ តថាគតនឹងមិនចេញ ចាកបល្ល័ង្កនេះ ដូច្នេះ ទើបទ្រង់គង់ចូលសមាបត្តិច្រើនសែនកោដិ ត្រង់បល្ល័ង្ក នោះឯងអស់ ៧ ថ្ងៃ ដែលលោកសំដៅដល់ថា គ្រានោះឯង ព្រះមាន ព្រះភាគ ទ្រង់គង់សោយវិមុត្តិសុខដោយភ្នែន ១ អស់ ១ សប្តាហ៍ជាដើម ។ កាលនោះ ទេវតាពួកខ្លះ កើតនូវបរិវិតក្កៈថា ថ្ងៃនេះ ព្រះសិទ្ធត្ថក៏នៅ