ពណ៌នាអព្ភន្តរនិទាន

ក្បាលទី 59 · ទំព័រ 222

សព្ទថា អថ ក្នុងគាថានេះថា អថ ពុទ្ធាបទានានិ សុណាថ សុទ្ធមានសា តឹសបរមិសម្បុណ្ណា ធម្មរាជា អសង្ខិយា ។ លំដាប់នេះ លោកទាំងឡាយ ជាអ្នកមានចិត្តបរិសុទ្ធ ចូរស្តាប់ ពុទ្ធាបទានថា ព្រះតថាគតដែលជាព្រះរាជាហេតុធម៌ បរិបូណ៌ ដោយបារមី ៣០ ដូច្នេះ ។ ជាបទនិបាត ប្រើក្នុងអត្ថថា សម្តែងលំដាប់រឿង ។ ក្នុងនិបាត ២ យ៉ាង គឺនិបាតដែលប្រកបវិភត្តិ និងមិនប្រកបវិភត្តិ អថ សព្ទ ជានិបាត ប្រកបដោយ វិភត្តិ ។ ម្យ៉ាងទៀត អថ សព្ទ ប្រព្រឹត្តទៅក្នុងអត្ថថា អធិការ មង្គល សម្រេច អវធារណៈ ជាប់តគ្នា និងអត្ថថា ប្រាសទៅ ។ ពិតហើយ ព្រោះលោកពោលថា អធិការ រមែងចង្អុលបង្ញាញដល់កិច្ចដ៏ក្រៃលែង ឋានៈដ៏ក្រៃលែង និង អត្ថដ៏ក្រៃលែង លោកពោលព្រោះជាភាវៈប្រសើរបំផុត និងចម្រើនបំផុត ដូច្នេះ ។ ភ្ជាប់សេចក្តីថា លោកទាំងឡាយ ចូរស្តាប់អបទាន គឺហេតុដែលប្រកបដោយ អថ សព្ទ ដែលមានអធិការជាអត្ថ ដោយជាកិច្ចដ៏ក្រៃលែងនៃ បារមីធម៌ ៣០ របស់ព្រះពុទ្ធទាំងឡាយ ដោយភាវៈដ៏ប្រសើរបំផុត និង ។ ចម្រើនបំផុត ភ្ជាប់សេចក្តីថា អ្នកទាំងឡាយ ចូរស្តាប់អបទាន ដែលប្រកបដោយ អថ សព្ទ មានមង្គលជាអត្ថ ដោយព្រះបាលីថា ការបូជាចំពោះ បុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ព្រោះការបូជាព្រះ ពោធិសត្វ ៣ ពួក ជាមង្គលដោយសភាវៈ ។ អ្នកទាំងឡាយ ចូរស្តាប់អបទាន ដែលប្រកបដោយ អថ សព្ទ ដែល មានការសម្រេចជាអត្ថ ព្រោះកិច្ចនៃសម្បត្តិរបស់បុគ្គលដែលជាធំ មាន ព្រះពុទ្ធជាដើម សម្រេចត្រង់អរហត្តមគ្គ ។