អដ្ឋកថាពុទ្ធាបទានទី ១
ឥឡូវនេះ ព្រះថេរៈមានបំណងនឹងពោលអដ្ឋកថាអបទាន ក្នុងលំដាប់ អព្ភន្តរនិទាន ទើបពោលថា អបទាន គឺអបទានណា សម្តែងន័យដ៏វិចិត្រ ព្រះអរហន្តទាំងឡាយ សង្គាយនាទុកក្នុងខុទ្ទកនិកាយ ឥឡូវនេះ ដល់លំដាប់ ពណ៌នាអត្ថនៃអបទាននោះហើយ ដូច្នេះ ។ ជាបឋម អបទាន ( ណា ) ក្នុងគាថានោះ ដល់នូវការសង្គ្រោះបានជា រសតែមួយ ព្រោះលោកពោលថា ព្រះពុទ្ធវចនៈទាំងអស់ មានរសតែ មួយ គឺវិមុត្តិ ក្នុងធម៌ ២ ពួក គឺធម៌ និងវិន័យ ចាត់នៅក្នុងពួកធម៌ ក្នុង បណ្តាបឋមពុទ្ធវចនៈ មជ្ឈិមពុទ្ធវចនៈ និងបច្ឆិមពុទ្ធវចនៈ ចាត់ទុកក្នុងមជ្ឈិមពុទ្ធវចនៈ ក្នុងព្រះវិនយបិដក ព្រះសុត្តន្តបិដក និងព្រះអភិធម្មបិដក ចាត់ទុក ក្នុងសុត្តន្តបិដក ក្នុងនិកាយ ៥ គឺទីឃនិកាយ មជ្ឈិមនិកាយ សំយុត្តនិកាយ អង្គុត្តរនិកាយ និងខុទ្ទកនិកាយ ចាត់ទុកក្នុងខុន្ទកនិបាយ និកាយក្នុងនវង្គសត្ថុសាសនៈ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម៌ វេទល្លៈ ចាត់ទុកក្នុងគាថា ក្នុងធម្មក្ខន្ធ ៨៤០០០ ដែល ព្រះអានន្ទពោលហើយយ៉ាងនេះថា ខ្ញុំរៀនមកអំពីព្រះពុទ្ធ ៨២០០០ ព្រះធម្មក្ខន្ធ រៀនអំពីភិក្ខុ ២០០០ ព្រះធម្មក្ខន្ធ រួមជាធម្មក្ខន្ធ ដែលស្ទាត់រត់មាត់ ៨៤០០០ ព្រះធម្មក្ខន្ធ ដូច្នេះ ។ អបទាន ចាត់ទុកក្នុងធម្មក្ខន្ធចំណែកបន្តិចបន្តួច ។ ឥឡូវនេះ កាលនឹងសម្តែងអបទាននោះ ទើបលោកពោលថា ដែល ជាព្រះរាជាហេតុធម៌ បរិបូណ៌ដោយបារមី ៣០ ជាដើម ។ ក្នុងបទទាំងនោះ មានវិនិច្ឆ័យដូចតទៅនេះថា បារមី ១០ នោះឯង ចាត់ជាបារមី ៣០ គឺបារមី ១០ ឧបបារមី ១០ និងបរមត្ថបារមី ១០ ចាត់ជាយ៉ាងទាប យ៉ាងកណ្តាល និងយ៉ាងខ្ពស់ ជា អ្នកបរិបូណ៌ល្អ គឺដល់ព្រម បានដល់ សម្បុរ ប្រកប ព្រមព្រៀង