អដ្ឋកថាសំសគ្គគាថា
គាថាថា សំសគ្គជាតស្ស ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ ព្រះបច្ចេកពោធិសត្វអង្គនេះ ក៏បានធ្វើសមណធម៌មកក្នុងសាសនានៃព្រះមាន ព្រះភាគ ព្រះនាមកស្សបៈអស់ ២ ម៉ឺនឆ្នាំ ដោយន័យក្នុងរឿងមុននោះឯង ធ្វើកសិណបរិកម្មដ្ឋាន ញ៉ាំងបឋមជ្ឈានឲ្យកើតហើយ កំណត់នាម និងរូប ពិចារណាត្រៃលក្ខណ៍ តែមិនទាន់សម្រេចអរិយមគ្គ កើតក្នុងព្រហ្មលោក ។ ព្រះបច្ចេកពោធិសត្វនោះ ចុតិអំពីព្រហ្មលោកនោះហើយ កើតក្នុងគភ៌របស់ អគ្គមហេសីនៃព្រះបាទពារាណសី ចម្រើនវ័យឡើង ដោយន័យមុននោះឯង តាំងអំពីដឹងការផ្សេងគ្នាថា នេះជាស្រី នេះជាប្រុសហើយ មិនគាប់ចិត្តនៅក្នុង ដៃរបស់ពួកស្រី មិនត្រេកអរ សូម្បីត្រឹមតែការអប់ ការងូត និងការ ប្រដាប់ជាដើម បុរសបុណ្ណោះចិញ្ចឹម ព្រះបច្ចេកពោធិសត្វនោះ ក្នុងកាល ឲ្យបៅដោះ ។ ស្នំទាំងឡាយក្លែងភេទជាបុរសឲ្យបៅ ព្រះបច្ចេកពោធិសត្វនោះ បានក្លិន ឬបានឮសំឡេងរបស់ស្រីក៏យំ ទោះបីដឹងក្តីហើយ ក៏មិនប្រាថ្នានឹង ឃើញស្រី ដោយហេតុនោះ ទើបមនុស្សទាំងឡាយ ថ្វាយព្រះនាមបច្ចេកពោធិសត្វនោះថា អនិត្ថិគន្ធកុមារ ( អ្នកមិនប្រាថ្នាក្លិនស្រី ) ។ កាល អនិត្ថិគន្ធកុមារនោះមានព្រះជន្ម ១៦ វស្សា ព្រះរាជាទ្រង់តម្រិះថា នឹងឲ្យតាំង វង្សត្រកូល ទើបន្រាំស្តីក្រមុំដែលសមគួរដល់ព្រះរាជកុមារនោះមកឲ្យ ទ្រង់ បញ្ជាអមាត្យនោះថា ចូរធ្វើឲ្យព្រះរាជកុមារត្រេកអរ អមាត្យមានបំណងឲ្យ ព្រះរាជកុមារនោះត្រេកអរដោយឧបាយ ទើបឲ្យបាំងវាំងនន ក្នុងទីមិនឆ្ងាយពី