អដ្ឋកថាមិត្តសុហជ្ជគាថា

ក្បាលទី 59 · ទំព័រ 361

គាថាថា មិត្តេ សុហជ្ជេ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច មានអត្ថុប្បត្តិហេតុដូច្នេះ ព្រះបច្ចេកពោធិសត្វអង្គនេះ កើតឡើងហើយ ដោយន័យដូចពោលក្នុង គាថាទី ១ នោះឯង គ្រងរាជសម្បត្តិនៅក្នុងនគរពារាណសី ធ្វើបឋមជ្ឈាន ឲ្យកើតឡើងហើយ ចង់ពិសោធថា សមណធម៌ប្រសើរ ឬរាជសម្បត្តិប្រសើរ ទើបប្រគល់រាជសម្បត្តិដល់អមាត្យទាំងឡាយ ហើយបានធ្វើសមណធម៌ ។ អមាត្យទាំងឡាយ ទោះព្រះបច្ចេកពោធិសត្វត្រាស់ថា ចូរពួកអ្នកកាត់ក្តី ដោយធម៌ស្មើ ក៏សុំសំណូកហើយកាត់ក្តី មិនប្រកបដោយធម៌ ។ អមាត្យ ទាំងនោះទទួលសំណូកហើយ ធ្វើម្ចាស់ទ្រព្យឲ្យចាញ់ ។ គ្រាមួយ ធ្វើរាជវល្លភៈ ( អ្នកស្និទ្ធស្នាលជាមួយព្រះរាជា ) ម្នាក់ឲ្យចាញ់ ។ រាជវល្លភៈនោះ ចូលទៅគល់ មួយអន្លើដោយពួកអ្នកចម្អិនក្រយាហាររបស់ព្រះរាជា ហើយ ក្រាបទូលរឿងទាំងពួងឲ្យទ្រង់ជ្រាប ។ ក្នុងថ្ងៃទី ២ ទើបព្រះរាជាបានយាង ទៅកាន់ទីវិនិច្ឆ័យដោយព្រះអង្គឯង ។ លំដាប់នោះ ពួកមហាជន ក៏បន្លឺសំឡេង អឺងកងថា បពិត្រព្រះសម្មតិទេព ពួកអមាត្យកាត់ក្តី ធ្វើម្ចាស់ទ្រព្យមិនឲ្យជាម្ចាស់ ទ្រព្យ ហើយបានធ្វើអកប្បកិរិយា ដូចមហាចម្បាំង ។ លំដាប់នោះ ព្រះរាជា ក្រោកឡើងចាកទីវិនិច្ឆ័យ ហើយយាងឡើងកាន់ប្រាសាទ គង់ប្រថាប់ ចូលសមាបត្តិ មានចិត្តរាយមាយ ព្រោះសំឡេងនោះ មិនអាចចូលសមាបត្តិ បាន ។ ព្រះរាជានោះ ទ្រង់ព្រះតម្រិះថា ប្រយោជន៍អ្វី ដោយរាជសម្បត្តិ សម្រាប់អញ សមណធម៌ប្រសើរជាង ទើបទ្រង់លះបង់រាជសម្បត្តិ ធ្វើ សមាបត្តិឲ្យកើតឡើងទៀត ហើយចម្រើនវិបស្សនា ដោយន័យដូចពោល ខាងដើមនោះឯង ធ្វើឲ្យជាក់ច្បាស់នូវព្រះបច្ចេកពោធិញ្ញាណ ត្រូវព្រះសង្ឃ ត្ថេរសួរកម្មដ្ឋាន ទើបបានពោលគាថានេះ ។ បណ្តាមិត្ត និ