អដ្ឋកថាវំសក្កឡីរគាថា

ក្បាលទី 59 · ទំព័រ 366

គាថាថា វំសោ វិសាលោ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងកាលមុន ព្រះបច្ចេកពោធិសត្វ ៣ អង្គ បួសក្នុងសាសនានៃ ព្រះមានព្រះភាគកស្សបៈ បំពេញគតបច្ចាគតវត្តអស់ ២ ម៉ឺនឆ្នាំ ហើយកើតឡើង ក្នុងទេវលោក ចុតិអំពីទេវលោកនោះហើយ បណ្តាបច្ចេកពោធិសត្វ ទាំងនោះ បច្ចេកពោធិសត្វច្បង កើតក្នុងរាជត្រកូលរបស់ព្រះបាទពារាណសី បច្ចេកពោធិសត្វ ២ អង្គទៀត កើតក្នុងរាជត្រកូលជាយដែន ។ ព្រះបច្ចេកពោធិសត្វទាំង ២ អង្គនោះ រៀនកម្មដ្ឋានហើយ លះបង់រាជសម្បត្តិ ចេញ បួស បានជាព្រះបច្ចេកសម្ពុទ្ធដោយលំដាប់ នៅត្រង់ញកភ្នំនន្ទមូលកៈ ថ្ងៃមួយ ចេញអំពីសមាបត្តិ ហើយអវចនៈថា យើងទាំងឡាយធ្វើកម្មអ្វី ទើបសម្រេច លោកុត្តរសុខនេះដោយលំដាប់ ពិចារណាក៏បានឃើញចរិយារៀងៗ ខ្លួន ក្នុង កាលនៃព្រះកស្សបសម្ពុទ្ធ បន្ទាប់អំពីនោះ ទើបអវចនៈថា អង្គទី ៣ នៅ ឯណា ក៏បានដឹងថា ក្នុងនគរពារាណសី រពឫកដល់គុណទាំងឡាយរបស់ព្រះ បច្ចេកពោធិសត្វអង្គនោះ គិតថា ព្រះបច្ចេកពោធិសត្វនោះ តាមប្រក្រតី ជា អ្នកប្រកបដោយគុណ មានការប្រាថ្នាតិចជាដើម ជាអ្នកឲ្យឱវាទ ប្រៀនប្រដៅ ចំពោះពួកយើង អត់ធន់ចំពោះពាក្យសម្តី មានប្រក្រតីតិះដៀលបាប ណ្ហើយ ចុះ យើងនឹងសម្តែងអារម្មណ៍នោះឲ្យដឹង ។ រង់ចាំឱកាស ថ្ងៃមួយ ឃើញ ព្រះរាជានោះប្រដាប់ដោយគ្រឿងអលង្ការទាំងពួង យាងទៅកាន់ឧទ្យាន ទើប មកតាមអាកាស ឈរត្រង់គុម្ពបឫស្សី ក្បែរទ្វារឧទ្យាន ។ មហាជនមិនឆ្អែត