អដ្ឋកថាអាមន្តនាគាថា

ក្បាលទី 59 · ទំព័រ 381

គាថាថា អាមន្តនា ហោតិ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា អមាត្យទាំងឡាយ ចូលទៅគាល់ក្នុងសម័យបម្រើធំ របស់ ព្រះបាទពារាណសី បណ្តាអមាត្យទាំងនោះ អមាត្យម្នាក់ក្រាបទូលថា បពិត្រ ព្រះសម្មតិទេព មានវត្ថុដែលគួរស្តាប់ ក៏ទូលឲ្យទ្រង់យាងទៅក្នុងចំណែកម្ខាង ព្រះរាជាទ្រង់ក្រោកចាកអាសនៈ ហើយយាងទៅ ។ អមាត្យម្នាក់ទៀតក្រាប ទូលសូមឲ្យប្រថាប់គង់ក្នុងទីបម្រើធំទៀត ។ អមាត្យម្នាក់ទៀត ទូលសូមឲ្យ ប្រថាប់គង់លើកដំរី អមាត្យម្នាក់ទៀត ទូលសូមឲ្យប្រថាប់គង់លើខ្នងសេះ អមាត្យម្នាក់ទៀត ទូលសូមឲ្យប្រថាប់គង់ក្នុងរថមាស អមាត្យម្នាក់ទៀតទូល សូមឲ្យប្រថាប់គង់ក្នុងវយាងទៅឧទ្យាន ។ ព្រះរាជាចុះអំពីវនោះយាងទៅ ។ អមាត្យម្នាក់ទៀត ទូលសូមឲ្យទ្រង់យាងទៅប្រពាសជនបទ ។ ព្រះរាជាទ្រង់ ស្តាប់ពាក្យរបស់អមាត្យនោះ ទើបចុះពីកដំរី ហើយយាងទៅក្នុងចំណែកម្ខាង ។ កាលបើដូច្នោះ ទ្រង់នឿយណាយក្នុងពួកអមាត្យទាំងនោះ ទើបទ្រង់បួស អមាត្យទាំងឡាយ ក៏ចង់បានជាភាពធំក្រៃលែង ។ បណ្តាអមាត្យទាំងនោះ អមាត្យម្នាក់ ទៅក្រាបទូលព្រះរាជាថា បពិត្រមហារាជ សូមទ្រង់ប្រទាន ជនបទឈ្មោះនោះ ដល់ទូលបង្គំ ព្រះរាជាទ្រង់ត្រាស់នឹងអមាត្យនោះថា បុគ្គលឈ្មោះនោះ បរិភោគ ( គ្រប់គ្រង ) ។ អមាត្យនោះ មិនអើពើនឹង ព្រះតម្រាស់របស់ព្រះរាជា ក្រាបទូលថា បពិត្រព្រះអង្គ ទូលបង្គំនឹងទៅ ដណ្តើមយកជនបទនោះគ្រប់គ្រង ដូច្នេះហើយ ទៅកាន់ជនបទនោះ បង្កនូវ