អដ្ឋកថាខិឌ្ឌារតិគាថា
គាថាថា ខិឌ្ឌា រតិ ដូច្នេះជាដើម មានអត្ថុប្បត្តិហេតុដូចម្តេច ។ បានឮថា ក្នុងនគរពារាណសី មានព្រះរាជាព្រះនាមឯកបុត្តកព្រហ្មទត្ត ព្រះរាជាអង្គនោះ មានព្រះរាជឱរសតូចមួយអង្គ ជាទីស្រឡាញ់ពេញព្រះរាជ ហបឫទ័យ ស្មើដោយជីវិត ។ ព្រះរាជាទ្រង់នាំយកព្រះរាជឱរសតូចយាង ទៅគ្រប់ឥរិយាបថ ថ្ងៃមួយ ទ្រង់យាងទៅកាន់ព្រះរាជឧទ្យាន ទ្រង់យាងទៅ ដោយមិននាំព្រះរាជឱរសទៅផង ។ ឯព្រះរាជកុមារ ក៏អស់ព្រះជន្ម ព្រោះ ព្យាធិដែលកើតឡើងក្នុងថ្ងៃនោះឯង អមាត្យទាំងឡាយប្រឹក្សាគ្នាថា ហទយៈ របស់ព្រះរាជានឹងបែក ព្រោះសេចក្តីស្រឡាញ់ក្នុងព្រះរាជឱរស ទើបមិន ក្រាបទូលឲ្យទ្រង់ជ្រាប នាំគ្នាបូជាភ្លើងព្រះរាជកុមារនោះ ។ ព្រះរាជា ទ្រង់ ស្រវឹងទឹកចណ្ឌក្នុងព្រះរាជឧទ្យាន មិនបាននឹកដល់ព្រះរាជឱរស ក្នុងថ្ងៃទី ២ ក៏ដូចគ្នា ក្នុងពេលស្រង់ និងក្នុងពេលសោយក៏មិនបានរពឫកដល់ ។ តមក ព្រះរាជាសោយហើយ ប្រថាប់គង់ ទ្រង់រពឫកបាន ទើបត្រាស់ថា ចូរនាំកូន មកឲ្យយើង អមាត្យទាំងឡាយក៏ទូលរឿងនោះដល់ព្រះរាជា ដោយពិធីដ៏ សមគួរ ។ លំដាប់នោះ ព្រះរាជាត្រូវសេចក្តីសោកគ្របសង្កត់ ប្រថាប់គង់ ទ្រង់ធ្វើទុកក្នុងព្រះហបឫទ័យដោយឧបាយយ៉ាងនេះថា កាលធម៌នេះមាន ធម៌ នេះក៏មាន ព្រោះធម៌នេះកើត ធម៌នេះក៏កើត ទ្រង់ពិចារណាបដិច្ចសមុប្បាទ ទាំងអនុលោម និងបដិលោម ដោយលំដាប់យ៉ាងនេះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ នូវបច្ចេកសម្ពោធិញ្ញាណ ។ ពាក្យដ៏សេស ដូចគ្នាតាមដែលបានពោលហើយ